ឃាត់​ខ្លួន​ភិក្ខុ​សង្ឃ​មួយ​អង្គ​ពី​បទ​រំលោភ​សេព​សន្ថវៈក្មេងស្រី​អាយុ​១៤​ឆ្នាំ

 
 

ខេត្តតាកែវ ៖ ភិក្ខុសង្ឃមួយអង្គ ត្រូវបានប៉ូលិសស្រុក ព្រៃកប្បាស ចាប់ខ្លួន ទៅតាមពាក្យបណ្តឹង របស់ក្មេងស្រី រងគ្រោះ ដោយចោទប្រកាន់ ពីបទរំលោភ សេពសន្ថវៈ រហូតបានសម្រេច ខណៈពេលក្មេងស្រី រងគ្រោះ មានជំងឺ ត្រូវឪពុកម្តាយ យកទៅឱ្យព្រះសង្ឃ អង្គនោះ ព្យាបាលជំងឺ នៅក្នុងកុដិ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ កញ្ញា ២០១៤ នៅក្នុងវត្ត សោកណ្ណារាម ឃុំពោធិ៍ចាក ស្រុកព្រៃកប្បាស។

លោកជុំ ឈឿន អធិការប៉ូលិស ស្រុកព្រៃកប្បាស បានឱ្យដឹងថា ភិក្ខុសង្ឃ ដែលប៉ូលិសចាប់ខ្លួន ព្រះនាម អែវ នី ហៅជឿម អាយុ៣៣ឆ្នាំ ជាសង្ឃបួស នៅក្នុងវត្តខាងលើ ចំណែកក្មេងស្រី រងគ្រោះ អាយុ១៤ឆ្នាំ រស់នៅភូមិ ភ្នំស្រុកអង្គរបូរី ខេត្តតាកែវ។

លោកជុំ ឈឿន អធិការប៉ូលិស ស្រុកព្រៃកប្បាស បានបញ្ជាក់ថា នៅពេលឃាត់ខ្លួន ភិក្ខុសង្ឃអង្គនោះ ប៉ូលិសបានរាយការណ៍ ទៅអនុគណស្រុក រួចអនុគណស្រុក បានចុះទៅដល់វត្ត ផ្សឹកភិក្ខុសង្ឃនោះ ដោយដកស្បង់ ចីវរ ចេញ ប្រគល់មកឱ្យ ប៉ូលិសចាត់ការបន្ត នៅវេលាម៉ោង១២ យប់ថ្ងៃដដែល៕

ភិក្ខុសង្ឃដែលប៉ូលិសចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម