មួយគ្រួសារ៣នាក់ ថតរូបដូចគ្នាតាំង ពីកូនមានអាយុ៥ឆ្នាំ រហូតដល់ រៀបការ

 
 

បរទេស៖ ថ្មីនេះអ្នកប្រើប្រាស់ បណ្តាញសង្គមម្នាក់ បានបង្ហោះរូបភាព គ្រួសាររបស់នាង ដែលបានថត ស្តាយ៍ តែមួយនៅក្នុង ថ្ងៃសំខាន់ៗ របស់នាងតាំងពី ខួបកំណើតគំរប់ ៥ឆ្នាំ រហូតដល់ថ្ងៃរៀបការ ដែលមានរយៈ២២ឆ្នាំ។

នារីដែលបានបង្ហោះរូបថត គ្រួសាររបស់នាង ចូលទៅក្នុងគេហទំព័រ Reddit មានឈ្មោះថា Kathryn Bigelow ដោយនាងបាន បង្ហោះរូបថត ៤សន្លឹក ដែលថតមានលក្ខណៈ ដូចគ្នាតាំងពីនាង មានអាយុ៥ឆ្នាំ រហូតដល់អាយុ ២២ឆ្នាំ។ រូបថតទាំង៤សន្លឹកនោះ គឺថតនៅក្នុងថ្ងៃ ខួបកំណើតគំរប់៥ឆ្នាំ, នៅពេលនាង អាយុ៩ឆ្នាំ, ពេលបញ្ចប់ការសិក្សា អាយុ២២ឆ្នាំ, និងថ្ងៃរៀបការរបស់នាង ដែលមានអាយុ ២៧ឆ្នាំ ពោលគឺរូបថតទាំង ៤សន្លឹកនោះ មានរយៈពេល២២ឆ្នាំ។

យ៉ាងណាមិញ Kathryn បានសរសេរថា នាងមានអារម្មណ៍ថា នាងគឺជាមនុស្ស ដែលមានសំណាងបំផុត ដែលមានឪពុកម្តាយ ស្រលាញ់នាងខ្លាំង ផ្តល់នូវភាពកក់ក្តៅ និងផ្តល់ឲ្យនាងនូវ អនុស្សាវរីយ៍ល្អៗ ដូចនេះ៕




ប្រភព៖ Stomp


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម