នារី​ម្នាក់​បាត់​ខ្លួន​ច្រើន​ថ្ងៃ​ ត្រូវ​គេ​ប្រទះ​ឃើញ​សព​ហើម​ស្អុយ​ក្នុង​ព្រៃ​

 
 

ខេត្តកំពង់ស្ពឺ ៖ កម្មការិនីម្នាក់ ដែលបាត់ខ្លួន ជាច្រើនថ្ងៃ ត្រូវប្រជាពលរដ្ឋ កាប់អុស ប្រទះឃើញសព ហើមស្អុយ បាត់ទៅហើយ បង្កឱ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ទៅចោមរោមមើល កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៨ កញ្ញា ២០១៤ លុះថ្ងៃទី២៩ កញ្ញា ទើបសមត្ថកិច្ច ចុះទៅត្រួតពិនិត្យ នៅចំណុចទួលដា ស្ថិតក្នុងភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច។

ជនរងគ្រោះ ត្រូវគេស្គាល់ ឈ្មោះសែន ស្រីអ៊ីម ហៅឆយី ភេទស្រី អាយុ២២ឆ្នាំ ជាកម្មការិនី រោងចក្រស៊ីម៉ាណូ មានទីលំនៅ ភូមិរលាំងចក ឃុំរលាំងគ្រើល ស្រុកសំរោង ។

តាមការរៀបរាប់ របស់លោកខឹម ខេង អាយុ៥៥ឆ្នាំ ត្រូវជាឪពុក នារីរងគ្រោះ បានឱ្យដឹងថា គាត់ និងភរិយា មានកូនស្រី តែម្នាក់នេះគត់ ។ កូនស្រីរបស់គាត់ បានបាត់ខ្លួន ពីផ្ទះ តាំងពីថ្ងៃទី២៥ កញ្ញា ២០១៤ ជាមួយម៉ូតូ១គ្រឿង ម៉ាកឌ្រីម C125 ពណ៌ខ្មៅ។

នគរបាលបច្ចេកទេស បានបញ្ជាក់ថា សពត្រូវជនសង្ស័យសម្លាប់ ដោយយកខ្សែលួស រឹត.កចង ភ្ជាប់នឹងដើមឈើ ចំណែកម៉ូតូ ដែលនាងជិះ បានបាត់ មិនឃើញនៅ កន្លែងកើតហេតុទេ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ អាចជាករណីប្លន់សម្លាប់ ហើយជនសង្ស័យ ដែលធ្វើសកម្មភាព អាចជាមនុស្ស ស្គាល់គ្នាទៀតផង៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម