ពេជ្រ សោភា ឆ្លៀតពេលទៅ ផ្អែមល្ហែម ជាមួយគូដណ្ដឹង នៅថៃ
ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បី និងជាគ្រូបង្វឹក ដ៏ស្រស់ស្អាត ក្នុងកម្មវិធី The voice cambodia កញ្ញា ពេជ្រ សោភា ហាកត្រូវបាន រសាយចិត្ត ពីព័ត៌មានស្នេហា ក្រោយពីបាន បែកធ្លាយរឿង ភ្ជាប់ពាក្យ ភ្ជាប់ស្នេហ៍ ជាមួយបុរសខ្មែរ ជានាយទាហាន សម្បូរទ្រព្យ មួយរូបស្រស់ នៅលើទឹកដី សហរដ្ឋអាមេរិក រួចមក ខណៈ កន្លងមកនាង ត្រូវបានគេ សំគាល់ឃើញថា ជាតារាសម្បូរ ព័ត៌មានស្នេហា ជាងគេ ពោលសូម្បីនាងដើរជាមួយ មនុស្សខ្ទើយក៏គេថា ជាគូស្នេហ៍នឹងគ្នាដែរ ។
តារាចម្រៀងស្រី រាងស្រឡូន ពេជ្រ សោភា ហាក់មមាញឹក ក្នុងអាជីព លក់សំឡេង ពិសេសត្រូវបាន ចងខ្លួនឯង ជាប់ជាកម្មវិធី The voice cambodia ដែលក្នុងឋានៈ ជាគ្រូបង្វឹកត្រូវមើល ការខុសត្រូវ កូនក្រុមរបស់ខ្លួន ពិសេសមិនមែនតែកូន ក្រុមនាងទេ សូម្បីតែរូបនាងផ្ទាល់ ក៏ត្រូវប្រកួតជាមួយ គ្រូបង្វឹកបីរូបទៀតដែរ ខណៈដែលបេក្ខជន ក្នុងក្រុមនីមួយ ខ្លាំងមិនធម្មតាឡើយ ។
ការប្រកួតក្នុងវគ្គ The bettle របស់ The voice cambodia កំពុងតែចាក់បណ្តើរ បន្ទាប់ពីថតទុករួចមក ។ ក្រោយពីការថតវគ្គ The bettle រួចភ្លាម ពេជ្រ សោភា ក៏ហោះហើរទៅជួប អនាគតស្វាមីប្រទេសថៃ ភ្លែតតែម្ដង ក្នុងគោលបំណង រំសាយក្ដីនឹករឭក សាងភាពផ្អែមល្ហែម និង ដើរលេងរឹត ចំណងស្នេហ៍ ឲ្យកាន់តែរឹងមាំ ។ ទស្សនិកជនមួយចំនួន អាចគិតថា ពេជ្រ សោភា អាចនឹងផ្អែមល្ហែម ជាមួយគូស្នេហ៍ តែពីរនាក់តទល់។ តែមិនមែនឡើយ នាងបានស្ពាយ សាច់ញាតិ ទៅតាមម្នាក់ទៀត ដែលផ្ទុយស្រឡះ ពីការគិតរបស់មហាជន ព្រោះ នាងមានចិត្ត មានគំនិត មានបេះដូងជានារីខ្មែរ និងស្រឡាញ់កិក្តិយស មិនធ្វើអ្វីដែលខុសឆ្គង ប្រពៃណីខ្មែរឡើយ ។
បន្ទាប់ពីបញ្ចប់ ដំណើរកំសាន្ត រយៈពេលខ្លីនោះមក ពេជ្រ សោភា ក៏វិលត្រឡប់យ៉ាង ប្រញាប់ប្រញាល់ ដើម្បីចូលមកបំពេញ ការងារក្នុងស្រុក ពិសេសនាងបានឡើង ប៉ុស្ដិ៍ទូរទស្សន៍យ៉ាង ច្រើនជាប់គ្នា ដើម្បីផ្សព្វផ្សាយបទ ចម្រៀងថ្មីៗរបស់នាង។ ចំណែកឯគូដណ្ដឹង ក៏វិលត្រឡប់ទៅ អាមេរិកវិញផងដែរ ។
ក្នុងចំណោមបុរស ដែលមានគូស្នេហ៍ ជាអ្នកសិល្បៈ គេឃើញ គូដណ្ដឹង ពេជ្រ សោភា ជាបុរសមានក្ដី ស្រឡាញ់ជ្រាលជ្រៅបំផុត និងពូកែអត់ធ្មត់ជាងគេ ទោះមានព្យុះភ្លៀង រលកយក្សសូណាមី បកបោកមកលើ ពេជ្រ សោភា ក៏លោកមិនជឿសម្ដី អ្នកដទៃដែរ ពោលនៅតែស្រលាញ់ នៅតែអាណិត និងព្យាយាមឲ្យកំលាំងចិត្ត ពេជ្រ សោភា ឲ្យតស៊ូ ទៅមុខជានិច្ច ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!