ក្មេងប្រុស៣នាក់ នាំគ្នាដុតក្រដាស លេងមិនប្រយ័ត្នឆេះ ស្លាប់ក្មេង ប្រុសម្នាក់ យ៉ាងអាណោចអាធ៌ម! (វីដេអូ)

 
 

អាមេរិក៖ ក្មេងប្រុស៣នាក់ បានបង្កើតឲ្យមាន សោកនាដកម្ម ដ៏ធំមួយព្រោះតែ ពួកគេនាំគ្នាដុតក្រដាស លេង នៅក្នុងរោងមួយ មិនប្រយ័ត្នក៏ បណ្តាលឲ្យឆេះ ហើយជាប់ ក្មេងប្រុសម្នាក់ ក្នុងចំណោម៣នាក់នោះ នៅក្នុងរោងឆេះស្លាប់ គួរឲ្យរន្ធត់។

ក្មេងប្រុសដែលត្រូវ ភ្លើងឆេះស្លាប់ មានឈ្មោះ Sawas Yianasmidis អាយុ៨ឆ្នាំ ត្រូវបានភ្លើង ឆេះស្លាប់ ខណៈពេល កំពុងលេង ជាមួយមិត្តភក្តិ អាយុ៨ឆ្នាំដូចគ្នា ចំនួន២នាក់ទៀត នៅក្នុងរោងមួយ នៃភូមិ HYANNIS រដ្ឋ Massachusetts។ នៅក្នុងនោះ ក្មេងប្រុសម្នាក់ ក្នុងចំណោមនោះ បាននិយាយថា គេនឹងឲ្យ ប្រាក់ ១០០ដុល្លារ ទៅអ្នកណា ដែលហ៊ានដុត កម្ទេចក្រដាស ហើយក្មេងប្រុស ម្នាក់ទៀត ក៏បានដុតភ្លើង ទៅលើកម្ទេចក្រដាស បន្ទាប់មក អណ្តាតភ្លើង ក៏បានឆាបឆេះឡើង។

ជាមួយគ្នានេះដែរ ក្មេងប្រុសដែលដុតភ្លើងនោះ បានទាញធុងមួយ ដោយរូបគេស្មានថា ខាងក្នុងនោះ គឺជាទឹក ដើម្បីចាក់ពន្លត់ អណ្តាតភ្លើងនោះ ប៉ុន្តែធុងនោះគឺជា ធុងប្រេងសាំងទេ ទើបបណ្តាលឲ្យ អណ្តាតភ្លើង ឆាប់ឆេះយ៉ាង សន្ធោរសន្ធៅ តែម្តងទៅ។

យ៉ាងណាមិញ ដោយសារតែ Yianasmidis ភ័យខ្លាច មិនហ៊ានលោតចេញ ពីអណ្តាតភ្លើង ទៅក្រៅរោងនោះ ទើបធ្វើឲ្យគេត្រូវ ឆេះស្លាប់នៅក្នុង នោះតែម្តងទៅ៕


ប្រភព៖khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម