(Update) បុរសជនជាតិ អង់គ្លេស ខឹងសង្សារ ចងកសម្លាប់ខ្លួន បន្សល់ ទុក នូវបណ្តាំ ៣សន្លឹក រៀបរាប់ពី ការប្រេះឆារ
ព្រះសីហនុ ៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់កាលពីម៉ោងប្រមាណ ៦យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយ មានខ្សែនីឡុង ចំនួនពីរសរសៃ ពណ៌ស និងខ្មៅ បទជា ពីស៊កចូលក ចងភ្ជាប់នឹងដើម ឈើ កម្ពស់ប្រមាណ២ម៉ែត្រ នៅក្នុងបរិវេនដី ក្រុមហ៊ុនអារីស្តុន មាត់សមុទ្រឆ្នេរ អូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយការកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ធ្វើកោសល្យវិច័យ នៅវេលាម៉ោងប្រមាណជា ៧យប់ថ្ងៃ ដដែល ប៉ុន្តែមិនបានដឹង អត្តសញ្ញាណ ជនរងគ្រោះឡើយ ហើយក៏បានរៀបចំដឹកបញ្ជូនសព ទៅតំកល់ទុកនៅវត្ត ឥន្ធញ្ញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្នុងយប់ថ្ងៃដដែល ។ រហូតដល់ ព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ទើបសមត្ថកិច្ចស្វែងរកឃើញ អត្តសញ្ញាណ ជនរងគ្រោះនេះ ។ តាមការបញ្ជាក់របស់ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន នេះ មាន ឈ្មោះ ISAACS GLENN ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 465870645 ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១០ ផុតកំណត់ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ទិដ្ឋការលេខ TI 07995825 សុពលភាព ដល់ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ ចូលតាម ច្រកអន្តរជាតិ ចាំយាម នៅថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៤ មកដល់ ខេត្តព្រះសីហនុនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ ស្នាក់នៅផ្ទះ សំណាក់ ស្មាល (Smile) បន្ទប់លេខ១០៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ច ក៏បានអោយដឹងបន្ថែមថា ឆ្លងតាមការសន្និដ្ឋានជាបឋម របស់ក្រុមសមត្ថកិច្ចជំនាញ ដែលពាក់ ព័ន្ធបាននិយាយថា ជន រងគ្រោះអាចស្លាប់ដោយសារការ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងករណី អំពើរមនុស្សឃាតនោះទេ ដោយជន រងគ្រោះ បានបន្សល់ទុកនូវបណ្តាំចំនួន ៣សន្លឹក ដែលរៀបរាប់ពីការខូចចិត្ត ជាមួយស្រីស្នេហ៍ ជនជាតិអង់គ្លេសរបស់ខ្លួន ឈ្មោះ SKELTON MANDY ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងទំនាក់ទំនង ជាមួយស្ថានទូត ដើម្បីចាត់ចែងសព ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!