តើជនភៀសខ្លួន ដែលត្រៀមបញ្ជូន មកកាន់ប្រទេសកម្ពុជា ជានរណា?
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញមហាជនទូទៅ ហាក់ដូចជា យកចិត្តទុកដាក់ ទៅលើព័ត៌មាន ដ៏រសើបមួយ ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជា បានយល់ព្រមទទួល ជនភៀសខ្លួន ពីភាគីប្រទេសអូស្ត្រាលី ដោយតួលេខនៅមិនទាន់ បញ្ជាក់ច្បាស់នៅឡើយ ខណៈសំណួរ មួយ បានចោទសួរឡើង ថាតើពួកគេ (ជនភៀសខ្លួន ដែលត្រៀមបញ្ជូន មកកម្ពុជា) ជានរណា?
បើតាមទីភ្នាក់ងាររបស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានឲ្យដឹងថា មកទល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៤ គឺមានជនភៀសខ្លួន ប្រមាណជា ១ ២៣៣ នាក់ ដែលត្រូវ រដ្ឋាភិបាល អូស្ត្រាលី ដាក់ឃុំឃាំង នាមន្ទីរឃុំឃាំងមួយ នៅកោះ Nauru ដែលជាប្រទេស កោះមួយ នៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ចម្ងាយប្រមាណជា ៤ ០៥១ គីឡូម៉ែត្រ ទៅកាន់ទីក្រុងស៊ីដនី ដើម្បីទទួលបាន សេចក្តីត្រូវការផ្សេងៗ និងសិទ្ធិការពារខ្លួន។
សេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០០១ ក្រោមអធីបតីភាព ប្រធានាធីបតី ប្រទេស Nauru លោក Rene Harris និងអតីតរដ្ឋមន្ត្រី ការពារជាតិអូស្ត្រាលី លោក Peter Reith ដើម្បីបង្កើតមន្ទីរឃុំឃាំងមួយ នាកោះ Nauru នេះ ក្រោមជំនួយឧបត្ថម្ភ ប្រមាណជា ២០ លានដុល្លារ អូស្ត្រាលី ក្នុងគោលបំណង ផ្តល់ទីជម្រកដល់ ជនអន្តោរប្រវេសន៍ខុសច្បាប់ ដែលអាជ្ញាធរជើង ទឹកអូស្ត្រាលី ចាប់តាមនៅតាមទូក និងកប៉ាល់នានា។
[ទិដ្ឋភាពរបស់មន្ទីរឃុំឃាំង នាកោះ Nauru]
ជនភៀសខ្លួនទាំងនេះ ត្រូវរស់នៅយ៉ាងវេទនា នៅក្នុងមន្ទីរឃុំឃាំងមួយនេះ ដោយត្រូវប្រឈមមុខនឹង កង្វះខាតឧបករណ៍ ផ្នែកសុខាភិបាល, កង្វះខាតទឹកស្អាតប្រើប្រាស់, និងភាពណែនណាន់ តាន់តាប់ នៃការរស់នៅចូលគ្នា ជាដើម ចំណែកឯកុមារវិញ ក៏មិនបានទទួលការអប់រំ គ្រប់គ្រាន់ដែរ។ ក្នុងនោះ ក៏ធ្លាប់មាន ករណីសម្លាប់ខ្លួន ដោយសារបញ្ហា អត់អាហារ នៅក្នុងមន្ទីរឃុំឃាំងនេះផងដែរ។ លើសពីនេះទៅទៀត ឆាកជីវិតរបស់ពួកគេ ហាក់ដូចជាល្អក់កករ ដោយមិនត្រឹមតែមិនអាច សុំសិទ្ធិជ្រកកោន នៅប្រទេសអូស្ត្រាលី បានទេ បែរជាធ្លាក់ខ្លួនជាជនភៀសខ្លួន នៅកោះ Nauru មួយនេះទៅវិញ និងត្រូវរស់នៅ ព្រាត់ប្រាស់បងប្អូនផងដែរ។
មន្ទីរឃុំឃាំងនៅកោះ Nauru មួយនេះ គឺប្រជុំទៅដោយចម្រុះជាតិសាសន៍ ដូចជា ជនជាតិស្រីលង្កា, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី របស់អាស៊ីអាគ្នេយ៍ និងបណ្តាជនជាតិ នៅបស្ចិមប្រទេស ក្នុងទ្វីបអាស៊ី ដូចជា ជនជាតិអ៊ីរ៉ាក់, អាហ្វហ្កានីស្ថាន, បាងក្លាដេស និងប៉ាហ្គីស្ថានជាដើម។
[ស្ថានភាពរស់នៅ របស់ជនភៀសខ្លួន]
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា មានជនភៀសខ្លួនប្រមាណជា ១.២០០ នាក់នៅលើប្រទេស Nauru ដែលជាកោះ មួយ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយនឹងមាន ប្រមាណជា ១.១០០ នាក់ ស្ថិតក្នុងការឃុំខ្លួន នៅលើកោះ Manus Island នៃប្រទេស Papua New Guinea ដែលបានធ្វើឡើង ក្រោមការរៀបចំ ជាមួយ ប្រទេសអូស្រ្តាលី។ ហើយនៅលើ អនុស្សរណៈនៃ ការយោគយល់គ្នា រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ទាក់ទងនឹងការ តាំងទីលំនៅ នៃជនភៀសខ្លួននៅកម្ពុជា គឺជនភៀសខ្លួន ដែលមានអត្តសញ្ញាណជា ជនភៀសខ្លួនពិតប្រាកដ នៅកោះ Nauru តែប៉ុណ្ណោះ ដែលអាចបញ្ជូនមក និងមានសិទ្ធិជ្រកកោន នៅកម្ពុជាបាន៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!