អាជីវករម្នាក់ ប្ដឹងសមត្ថកិច្ច៣នាក់ ទារជំងឺចិត្ដ ២០លានរៀល ពីបទ គំរាមកំហែងជេរប្រមាថ និងដាក់ខ្នោះ

 
 

ខេត្តរតនគិរី ៖ អាជីវករម្នាក់ ដែលរកស៊ីនៅ ខេត្ដរតនគិរី បានដាក់ពាក្យបណ្ដឹង ទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ដរតនគិរី ដោយប្ដឹង មន្ដ្រីសមត្ថកិច្ច ចំនួន៣រូប ដែលរួមមាន មន្ដ្រីអាវុធហត្ថ មេនគរបាលប៉ុស្ដិ៍ និងប្រជាការពារ ភូមិម្នាក់ ក្នុងបទគំរាមកំហែង ជេរប្រមាថ និងដាក់ខ្នោះគាត់ ខណៈដែលគាត់ មិនមានប្រព្រឹត្ដិ បទល្មើសព្រហ្មទណ្ឌ ធ្ងន់ធ្ងរអ្វីនោះ គឺត្រឹមតែបើក រថយន្ដបង្ក គ្រោះថ្នាក់ចរាចរណ៍ ខូចខាតទ្រព្យសម្បត្ដិ អ្នកដទៃតិចតួច តែប៉ុណ្ណោះ ។

មន្ដ្រីសមត្ថកិច្ច ដែលត្រូវបានម្ចាស់បណ្ដឹង ដែលអះអាងថា ខ្លួនជាជនរងគ្រោះ នោះបានប្ដឹង ទី១-ឈ្មោះសួន សាវុធ ជានាយប៉ុស្ដិ៍ន គរបាលរដ្ឋបាល កាចាញ ទី២-ឈ្មោះប៊ុន សុខេង ជាមន្ដ្រីកងរាជ អាវុធហត្ថខេត្ដ មានឋានៈជា នាយការិយាល័យ ព្រហ្មទណ្ឌ និងទី៣-ឈ្មោះយូ ធួន ជាប្រជាការពារ ក្រុងបានលុង។

តាមការរៀបរាប់ របស់ម្ចាស់បណ្ដឹង ឈ្មោះធី វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ ជាអាជីវករ បានរៀបរាប់ឱ្យដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៣ កញ្ញា ២០១៤ រូបគាត់បានបើក រថយន្ដធុនធំ មួយគ្រឿង សណ្ដោងរថយន្ដ ធុនធំមួយគ្រឿង ទៀតដែលខូច ធ្វើដំណើរតាមផ្លូវជាតិ ក្នុងទិសដៅពី ខេត្ដស្ទឹងត្រែង ឆ្ពោះទៅខេត្ដរតនគិរី ដើម្បីធ្វើការជួសជុល ។ លុះបើកមកដល់ ចំណុចផ្លូវកែង ក្បែរប៉ុស្ដិ៍ន គរបាលកាចាញ ខណៈដែល រថយន្ដបត់ស្ដាំ ដោយបើកក្នុងល្បឿន យឺតៗធម្មតា ស្រាប់តែធ្វើឱ្យ ឈើសណ្ដោង កាច់បាក់ ហើយរថយន្ដ ដែលសណ្ដោង នៅខាងក្រោយ ក៏បានជ្រុលចង្កូត ទៅបុកចូលរោង ជួសជុលម៉ូតូ ដែលសាងសង់ នៅលើចិញ្ចើមផ្លូវ មុខផ្ទះ បណ្ដាលឱ្យរង នូវការខូចខាត សម្ភារនៅក្នុង រោងនោះមួយចំនួន តែមិនបណ្ដាល ឱ្យមានមនុស្ស រងរបួសគ្រោះថ្នាក់ អ្វីនោះឡើយ ។ ប៉ុន្ដែពេលនោះ ស្រាប់តែលេចមុខ ប្រជាការពារភូមិម្នាក់ ដែលស្ថិតក្នុង អាការៈស្រវឹង បានចេញមក ស្រែកឡូឡា និងជេរប្រមាថ ទៅលើភាគី ម្ចាស់រថយន្ដ ហើយបន្ទាប់មក ក៏លេចមុខឈ្មោះ ប៊ុន សុខេង ដែលជាកូនប្រសា របស់ម្ចាស់ផ្ទះ និងម្ចាស់រោងខាង លើនេះមកដល់ ខ្លួនជាភាគី ម្ចាស់រថយន្ដបង្ក ក៏បានទៅជួប ដើម្បីសុំធ្វើការ សម្របសម្រួល ផ្ដល់សំណង ដល់ថ្លៃខូចខាត ស្រាប់តែឈ្មោះ យូ ធួន ដែលជាប្រជាការពារ បានចេញមក ជេរប្រមាថ និងគំរាមកំហែង រកវាយអ្នក បើករថយន្ដ ហើយឈ្មោះប៊ុន សុខេង ក៏ចាប់ផ្ដើមធ្វើការ ជេរប្រមាថបន្ថែម ដោយអាងអំណាច ខ្លួនជាមន្ដ្រីសមត្ថកិច្ច ថ្នាក់ធំមួយរូប មិនចង់ធ្វើការ ដោះស្រាយនៅកន្លែង ដោយចង់ចាប់ ម្ចាស់រថយន្ដ យកទៅកន្លែង សមត្ថកិច្ច ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម