ខៀវ សុខារ៉ាវី ប្រកាសវិលរក អាជីពចាស់វិញ ទោះតួរងក៏ព្រម
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាងខៀវ សុខារ៉ាវី ដែលបាត់មុខ អស់មួយរយៈធំនោះ បានសម្រេចចិត្ត វិលចូលពិភព សិល្បៈវិញហើយ ។ សុខារ៉ាវី បានធ្វើសន្និសីទកាសែត ប្រកាសវិលចាប់ អាជីពចាស់វិញ កាលពីពេល ថ្មីៗនេះនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នៃរាជធានីភ្នំពេញ ។
ខៀវ សុខារ៉ាវី ដែលគ្រងរ៉ូប ពណ៌ខៀវខ្លី លើក្បាលជង្គង់ ប្រកបដោយទឹកមុខ ញញឹមស្រស់នោះ រៀបរាប់ថា ក្នុងអំឡុងពេល នាងបាត់មុខ ពីពិភពសិល្បៈ អស់រយៈពេល ជិត៤ឆ្នាំមកនេះ នាងមាន កូនប្រុសម្នាក់ ។ ពេលសម្រាលកូនហើយ បានមួយឆ្នាំ ឬ២ឆ្ នាំនាងអត់បាន វិលចូលពិភព សិល្បៈវិញ មកពីរវល់ ប្រកបមុខរបរ ផ្ទាល់ខ្លួន គឺបើកកន្លែងស្ប៉ា និងភោជនីយដ្ឋាន «ផ្កាឈូក» នៅតាមជួរ មាត់ទន្លេ ។
សុខារ៉ាវី បដិសេធបង្ហាញមុខ និងអត្តសញ្ញាណស្វាមី ខណៈមានការ ចោទសួរពី អ្នកសារព័ត៌មាន ។ អ្វីដែលនាងរ៉ាវី ចង់ប្រកាសនោះ គឺការវិលត្រឡប់ របស់នាងចូល ពិភពសិល្បៈវិញ។ ទោះជាយ៉ាងណាក្តី តារាសម្តែងរូបនេះ ធ្លោយឱ្យដឹងថា ស្វាមីរបស់នាង ពីមុនធ្លាប់ មានភរិយា តែបានបែកបាក់គ្នា ។ ចំពោះការរួមរស់ ជាប្តីប្រពន្ធ ជាមួយនាង មិនបានរៀបការទេ តែបានធ្វើសំបុត្រ អាពាហ៍ពិពាហ៍ ។
ឃ្លាតឆ្ងាយពី ពិភពសិល្បៈ យូរបែបនេះ សុខារ៉ាវី និយាយថា នាងនឹកស្តាយណាស់ ព្រោះបច្ចុប្បន្ន វិស័យសិល្បៈ ភាពយន្តខ្មែរ ល្អប្រសើរជាងមុន ។ រ៉ាវី យល់ថា បើនាងមិន បោះបង់អាជីពទេ មកដល់បច្ចុប្បន្ន ប្រហែលជាមាន កេរ្តិ៍ឈ្មោះ ល្បីល្បាញមិនខាន ។
តារាស្រីដែលមានស្វាមី ហើយស្រាប់តែ វិលមកចាប់ អាជីពសិល្បៈវិញ គេច្រើនតែយល់ថា មកពីបែកបាក់គ្នា តែចំពោះរូបនាងវិញ សុខារ៉ាវី បញ្ជាក់ថា ជីវិតប្តី-ប្រពន្ ធរបស់នាង មិនមានបញ្ហាទេ មកពីនាង ស្រលាញ់ចូលចិត្ត និងចង់កសាង កេរ្តិ៍ឈ្មោះឡើងវិញ ។ ម្យ៉ាងទៀត ស្វាមីរបស់នាង បានឯកភាព ជាមួយរូបនាង មិនមែនរូបនាង ត្រឡប់មកអាជីព ចាស់ដោយចិត្តឯង ឬខ្វែងគំនិតគ្នាទេ ។
អ្នកនាងសុខារ៉ាវី គ្រោងបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍ ព្រមទាំងសម្តែង នៅតាមកម្មវិធី ប្រគំតន្ត្រីនានា ។ លើសពីនេះ ដើម្បីស្តារកេរ្តិ៍ឈ្មោះ ឡើងវិញ អ្នកនាងរ៉ាវី យល់ច្បាស់ថា មិនត្រូវមាន ជំងឺតួឯកទេ ។ ពីមុនបានតួលេខ១ តែពេលនេះរ៉ាវី សុខចិត្តទទួល យកតួលេខ២ ឬលេខ៣ គឺអត់ប្រកែកទេ ។ ខណៈនៅឆ្ងាយ ពីពិភពសិល្បៈ កន្លងមក តារាសម្តែងរូបនេះ ពិនិត្យស្នាដៃចាស់ របស់ខ្លួន យល់ឃើញថា បានតែមួយបែប ដូច្នេះពេលនេះ ព្យាយាមឱ្យបាន ច្រើនបែបទើបប្រសើរ ។
អ្នកនាងខៀវ សុខារ៉ាវី សង្ឃឹមថា ពេលងាកចាប់ អាជីពសិល្បៈវិញ នាងនឹងទទួលបាន ការគាំទ្រពី ទស្សនិកជនមិនខាន ។ រ៉ាវី និយាយថា «នាងខ្ញុំសន្យាថា ពីពេលនេះទៅ មិនឱ្យមានសុខារ៉ាវី ស្រគត់ស្រគំពេកទេ ជាសុខារ៉ាវី ថ្មី ធានាថាប្លែក» ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!