តុលាការ​សម្រេច​ឃុំខ្លួន​តាបស​ម្នាក់លួង ​លោម​ក្មេង​ស្រី​ដោះ​សម្លៀក​បំពាក់​រួច​ផ្លុំ​សិល្ប៍

 
 

ខេត្តសៀមរាប ៖ តុលាការខេត្តសៀមរាប កាលពីថ្ងៃទី២១ កញ្ញា ២០១៤ បានសម្រេចចេញដីកា ឃុំខ្លួនជន សង្ស័យ ដែលតាំងខ្លួន ជាតាបសម្នាក់ដោយចោទពីបទប្រទូស្តកេរ្តិ៍ ទៅលើអនីតិជនអាយុ ក្រោម១៥ឆ្នាំចំនួន ២នាក់ ខណៈពេលដែលជននេះ ដើរបិណ្ឌបាត្រ រួចសុំផ្ទះអ្នកស្រុក ស្នាក់នៅមួយរយៈ ហើយក៏ឆ្លៀតឱកាស លួងលោមក្មេងស្រីចំនួន ២នាក់ឲ្យដោះសម្លៀក បំពាក់ រួចផ្លុំសិល្ប៍ ដោយប្រើមាត់។

ជនសង្ស័យដែលតាំងខ្លួនជាតាបសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមពាក្យបណ្តឹង របស់ស្ត្រីជាម្តាយ ក្មេងស្រីរងគ្រោះ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ កញ្ញា ២០១៤ នៅបន្ទប់កន្លែង កើតហេតុ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ម្តុំក្រោយ សាលារៀនបន្ទាយចាស់។     

ជនជាប់សង្ស័យដែលតាំងខ្លួនជាតាបស មានឈ្មោះឈុំ សូរិយៈពន្លៈ អាយុ៣៦ឆ្នាំ ស្រុកកំណើតនៅ ភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ ជននេះត្រូវសមត្ថកិច្ចបញ្ជូន ទៅតុលាការ ហើយចៅក្រមសម្រេចឃុំខ្លួន តាមដីកាលេខ៥១៣ /២០១៤ ចុះថ្ងៃទី២១-០៩-២០១៤ ចុះហត្ថលេខាដោយ ចៅក្រមស៊ើបសួរ លោកហុក ពៅ។

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឲ្យដឹងថា ម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ថា ដំបូងឡើយ តាបសរូបនោះបាន ដើរបិណ្ឌបាត្រនៅម្តុំផ្ទះ របស់គាត់។ ក្នុងពេល បិណ្ឌបាត្រ រូបគេបានសុំផ្ទះគាត់ ស្នាក់នៅពីរថ្ងៃមុនចាក ចេញពីកម្ពុជាឆ្ពោះទៅ ប្រទេសឥណ្ឌា។ ថ្ងៃទី១ តាបសបានបង្ហាញ អំពីមន្តអាគមរបស់ខ្លួនថា ខ្លួនពូកែ តែស្នាក់នៅជាធម្មតា លុះថ្ងៃទី២នៅម៉ោងកើតហេតុ ស្របពេលមិនមានមនុស្សចាស់នៅផ្ទះ តាបសនោះក៏បាននាំក្មេងស្រីពីរនាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ៩ឆ្នាំឲ្យ ដោះសម្លៀកបំពាក់ចេញ ហើយដេកផ្ងារ ដោយយកស្បង់ចីវរ តូចៗរបស់តាបស គ្របលើខ្លួន។ ក្រោយមកក្មេងស្រី ទាំងពីរយល់ព្រមធ្វើតាម តាបសបានយកមាត់រ បស់ខ្លួនទៅជញ្ជប់មាត់ និងរាងកាយ ក្មេងស្រីទាំងពីរម្តងម្នាក់ៗ ដើម្បីផ្លុំបញ្ចូលសិល្ប៍។

លោកបន្តថា ករណីនេះបើតាមគ្រូសិល្ប៍នេះបានអះអាងថា ការបញ្ចូលសិល្ប៍បែបនេះ វាជារឿងធម្មតា ប៉ុន្តែផ្ទុយទៅវិញ បើតាមផ្លូវច្បាប់របស់ ប្រទេសកម្ពុជា គឺជនដែលប្រព្រឹត្តបែបនេះ ត្រូវមានទោសជាក់ជាមិនខាន គ្រាន់តែស្រាល និងធ្ងន់ប៉ុណ្ណោះ ហើយជននេះត្រូវបានចោទ ប្រកាន់ពីបទ ប្រទូសកេរ្តិ៍ទៅលើក្មេង ស្រីអាយុក្រោម១៥ឆ្នាំ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម