ចូលដេកផ្ទះ សំណាក់ឈ្លោះគ្នា ជាមួយម្ចាស់ផ្ទះ សំណាក់សមត្ថកិច្ច ឃាត់ខ្លួនបាន ៣នាក់
ភ្នំពេញ៖ មនុស្សប្រុសស្រី ៧នាក់ បាននាំគ្នាទៅ ដេកផ្ទះសំណាក់ យីហោ ម៉េងមានជ័យ ស្ថិតនៅក្នុងភូមិ ត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបាននគរបាល ធ្វើការឃាត់ខ្លួនបាន ៣នាក់ ក្នុងនោះ ស្រីម្នាក់ ប្រគល់ទៅឲ្យ អាវុធហត្ថក្រុង ចាត់ការទៅ តាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៨និង២០ នាទី យប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៤ ។
បើយោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សទាំង៣នាក់ ត្រូវនគរបាលឃាត់ ខ្លួនប្រគល់ទៅឲ្យ អាវុធហត្ថ នោះ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ក្នុងនោះស្រីម្នាក់ ។
ប្រភពព័ត៌មានពី ម្ចាស់ផ្ទះសំណាក់វិញ បាននិយាយថា មានមនុស្សប្រុស៦ ស្រីម្នាក់ បាននាំគ្នាចូល ទៅដេកក្នុង ផ្ទះសំណាក់របស់ពួកគាត់ ពេលនោះពួកគាត់ បានសួរនាំរក អត្តសញ្ញាណប័ណ្ណ ដើម្បីទុកជា ឯកសារ ប៉ុន្តែពេល សួរនាំនោះ ពួកគេប្រាប់ថា មិនមានគ្រប់គ្នានោះទេ ដោយមានតែ អត្តសញ្ញាណប័ណ្ណ តែ១សន្លឹក និងកាតទាហាន ១សន្លឹក ទើបពួកគាត់ ឆ្លើយតបវិញថា មិនហ៊ានទទួលឲ្យ សម្រាកនោះទេ ធ្វើឲ្យអ្នកទាំង៧នាក់ ដែលត្រូវជាភ្ញៀវ ច្រឡោតខឹងយ៉ាងខ្លាំង ដោយប្រើ ពាក្យសំដីខ្លាំងៗ មកលើម្ចាស់ផ្ទះ សំណាក់ រហូតឈានដល់ វាយតប់គ្នា រវាងម្ចាស់ ផ្ទះសំណាក់ និងភ្ញៀវ ដោយភាគីទាំង សងខាងមានគ្នា ៧នាក់ ដូចគ្នា ភ្លាមៗនោះនគរបាល មូលដ្ឋាន បានចុះទៅដល់ ចូលសាកសួរ ក៏ឃាត់ខ្លួនបានមនុស្ស ៣នាក់ ទាហានម្នាក់ អាវុធហត្ថម្នាក់ និងនារីម្នាក់ ផងដែរ បញ្ជូនទៅកាន់ ប៉ុស្តិ៍នគរបាល ប៉ុន្តែដោយម្នាក់ជាទាហាន និងម្នាក់ជាមន្ត្រីអាវុធហត្ថ ក៏ប្រគល់ទៅឲ្យ អាវុធហត្ថ ក្រុងចាត់ការបន្ត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!