ករណីរួមភេទគ្នា បានសម្រេច ២ដង នៅភូមិត្រពាំងថ្លឹង បញ្ចប់ត្រឹម សំណង ១ពាន់ដុល្លារ

 
 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានបងស្រី របស់ជនរងគ្រោះ ដាក់ពាក្យបណ្តឹង ចោទប្រកាន់ លួងលោមប្អូនស្រី ខ្លួនរួមភេទបានសម្រេច រហូតដល់ទៅពីរដង ហើយត្រូវបាននគរបាល ប៉ុស្តិ៍ចោមចៅ ហៅភាគីទាំងសងខាង សម្រប សម្រួលបញ្ចប់រឿង ដោយភាគីខាង ប្រុសសងជំងឺចិត្ត ទៅនារីរង គ្រោះចំនួន ១ពាន់ដុល្លារ ភាគីទាំងពីរ បានត្រូវរ៉ូវ គ្នាកាលពីព្រលប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤។

គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ជនសង្ស័យម្នាក់ ត្រូវបានស្រ្តីម្នាក់ដាក់ ពាក្យបណ្តឹងពីបទ លួងលោមប្អូនស្រី រំលោភរហូត បានសម្រេច ២ដង នៅក្នុងបន្ទប់ជួល របស់ជនសង្ស័យ ហើយត្រូវនគរបាល ឃាត់ខ្លួនមកធ្វើ ការសាកសួរ ។ បន្ទាប់ពីធ្វើការ សាកសួររួចហើយ នោះភាគីទាំងពីរ ក៏មានការត្រូវរ៉ូវគ្នា ដោយភាគី ខាងប្រុស ព្រមបង់ជំងឺចិត្តទៅឲ្យ ភាគីខាងស្រីចំនួន ១ពាន់ដុល្លារ ទើបនគរបាលឲ្យ វិលត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែទោះបីជា យ៉ាងណាជនសង្ស័យ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ដោយសារតែជនសង្ស័យ មិនបានបញ្ជាក់អំពី អត្តសញ្ញាណរបស់ខ្លួន ប៉ុន្តែគ្រាន់តែដឹងថា មានអាយុ ប្រហែល ជាជិត ៥០ឆ្នាំ និងមានប្រពន្ធរស់ នៅជាមួយគ្នាផងដែរ ចំណែកឯភាគី ខាងស្រី មានអាយុ ៣៥ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើត នៅភូមិត្រពាំងរាំ ឃុំអង្គព្រះស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ ។

ប្រភពបានបន្តទៀតថា នារីរងគ្រោះនិង ជនសង្ស័យ ទើបតែស្គាល់គ្នាចាប់ ពីបុណ្យបិណ្ឌភ្ជុំហើយ ជនសង្ស័យ ចេះតែនិយាយលេងជាមួយ ជនរងគ្រោះជាញយ ដោយនិយាយក្នុង ជម្រៅស្រឡាញ់ នារីរងគ្រោះ ដោយសារតែ និយាយជា រៀងរាល់ថ្ងៃ ទើបធ្វើឲ្យនារីរងគ្រោះ លង់ចិត្ត ស្រឡាញ់ ជនសង្ស័យ ហើយនៅថ្ងៃកើតហេតុ អ្នកទាំងពីរ ឈានដល់ការត្រូវរ៉ូវគ្នា ដោយនាង ខាងស្រី ព្រមទៅដេកនៅ ផ្ទះខាងប្រុស ដោយមានទាំង ប្រពន្ធជនសង្ស័យ នៅដេកក្នុង បន្ទប់នោះ ជាមួយផងដែរ ប៉ុន្តែដោយប្រពន្ធ ជនសង្ស័យបានដេកបែរខ្នង ទុកឱកាសឲ្យ ប្តីចាត់ការនាងថ្មី រហូតបានសម្រេច ២ដងយ៉ាង សប្បាយបំផុត ។

ប្រភពបានបន្តថា ចំណែកឯបងស្រី របស់នារីរងគ្រោះវិញ បន្ទាប់ពីបាត់ប្អូនស្រីយូរពេក ក៏សួរគេសួរឯង ទើបដឹងថា ប្អូនស្រីទៅលេងផ្ទះ របស់ជនសង្ស័យ ទើបទៅតាមរក ពេលទៅដល់ស្រាប់ តែប្រទះឃើញ អ្នកទាំងពីរកំពុងតែ សប្បាយជាមួយគ្នា យ៉ាងត្រេកត្រអាល រួចហើយបងស្រី របស់នារីរងគ្រោះ ក៏មកដាក់ ពាក្យបណ្តឹង ឲ្យនគរបាល ជួយអន្តរាគមន៍ និងចាត់ការទៅ តាមផ្លូវច្បាប់ ភ្លាមៗនោះ នគរបាលប៉ុស្តិ៍ ក៏ឃាត់ខ្លួនជន សង្ស័យនាំយក មកសាក សួរ និងកសាងសំណុំ រឿងបន្ថែម ប៉ុន្តែបន្ទាប់ពី សាកសួរ ភាគីទាំងពីរ ក៏ត្រូវរ៉ូវម្តងទៀត ដោយខាងប្រុស បង់ទៅឲ្យ ខាងស្រី ១ពាន់ដុល្លារ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម