កើតមកពិការគ្មានជើង ត្រូវម្តាយ ឪពុកបង្កើត មិនចិញ្ចឹមបីបាច់ ប៉ុន្តែនៅតែខំរស់រហូត អាចសម្រេច បំណងប្រថ្នា ! (វីដេអូ)
អាមេរិក៖ នេះពិតជារឿងគួរឲ្យសរសើរ ចំពោះ ការតស៊ូរបស់ស្ត្រីពិការជើង ម្នាក់ ដែលត្រូវម្តាយ ឪពុកបង្កើត របស់ខ្លួនឯង បង់បោះចោល ប៉ុន្តែនៅតែអាច ព្យាយាមរស់ ជាមួយម្តាយឪពុកចិញ្ចឹម រហូត ក្លាយជាកីឡាករដ៏ឆ្នើម ម្នាក់ និង សម្រេចក្តីប្រាថ្នា របស់នាង ថែមទៀត ។
នាង Jennifer Bricker បានកើតនៅក្នុង សហរដ្ឋអាមេរិក ប៉ុន្តែ ដោយសារម្តាយ ឪពុកបង្កើតរបស់នាង នៅពេលឃើញ កូនកើតមក គ្មានជើងនោះ ក៏មិនអាច ចិញ្ចឹមបីបាច់នាង ហើយក៏ប្រគល់ ទៅអ្នកដទៃចិញ្ចឹមបន្ត។ ក្រោយមក ដោយសេចក្តី អាណិតអាសូរ នោះ លោក Sharon និង អ្នកស្រី Gerald ក៏បានទទួល ចិញ្ចឹមរូបនាង ធ្វើជាកូនស្រី ។
ឪពុកម្តាយចិញ្ចឹមរបស់នាង គឺស្រលាញ់រូបនាងណាស់ ហើយពួកគេ គឺតែងតែង បាន ប្រាប់នាង ថា ពាក្យមួយ ម៉ាត់ដែល នាងមិនអាច ត្រូវនិយាយចេញ ជាដាច់ខាតនោះគឺ ពាក្យថា “មិនអាច” ។ នាង Jennifer ក្រោមការប្រៀន ប្រដៅពី ឪពុកម្តាយ ចិញ្ចឹមគឺនាង តែងតែ តស៊ូក្នុងជីវិត ទោះបីជាខ្លួនឯង ពិការគ្មានជើង ដើរដូចមនុស្សដទៃក៏ដោយ ។
“កុំនិយាយថា មិនអាច” ជាឃ្លាដែលអាចធ្វើឲ្យ ស្ត្រីពិការជើងម្នាក់នេះ បានព្យាយាម រៀនលេង កីឡា គ្រប់ប្រភេទ មានទាំង បាល់បោះ បាល់អោប ជាដើម ហើយនាងក៏បាន ឈ្នះពានរង្វាន់ ក្នុងវិទ្យាល័យរ បស់នាងផងដែរ ។ កត្តាដែលជំរុញចិត្ត នាង បន្ថែមទៀតនោះ គឺនាង មាននិមិត្តរូបរបស់នាង នៅវ័យក្មេង ដែលជា កីឡាករអត្តពលករ ឈ្នះពានរង្វាន់ អូឡាំពិកផងដែរ ។
អ្វីដែលមិនគួរឲ្យជឿនោះ នៅអាយុ១៦ឆ្នាំ នាងបានដឹងរឿងអាថ៌កំបាំងមួយកាលពិត និមិត្តរូបកាលពី វ័យក្មេង ដែលនាងតែងតែមើលតាមរយៈ ទូរទស្សន៍ នោះ គឺជា បងស្រីបង្កើត របស់នាង តែម្តង ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ នាង Jennifer Bricker គឺជា អ្នកសំដែង ការរាំបែបកាន់ ខ្សែពីលើអាកាស នៅ ហូលីវូដ ដ៏ជំនាញម្នាក់ផងដែរ ៕
រូបភាពនាង និង បងស្រីបង្កើតរបស់នាង បានជួបគ្នាវិញ
សូមមកទស្សនាពី វីដេអូពីជីវិតរបស់នាង ខាងក្រោមនេះ ៖
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!