ស្លុតចិត្ត! ស្ត្រីម្នាក់ត្រូវ គេយកទៅ បូជាទាំងរស់!
ក្រិច៖ រឿងដ៏សោកសៅ និងមិនគួរឲ្យជឿ មួយបានកើតឡើង បន្ទាប់ពីមានការ ជឿជាក់ថាស្ត្រី វ័យ ៤៥ឆ្នាំម្នាក់ ត្រូវបានដាក់ចូល ក្នុងឡដុត ទាំងរស់។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រោយពេល ស្ត្រីដែលសុំមិន បញ្ចេញអត្តសញ្ញាណម្នាក់ ត្រូវបាន គ្រូពេទ្យ អះអាងថាបានស្លាប់ ព្រោះតែជំងឺមហារីក រូបនាងក៏ត្រូវ បានក្រុមគ្រួសាររៀបចំ បុណ្យសពរបស់នាង ដោយតម្រូវឲ្យបូជាសព នៅឯតំបន់ Peraia ភាគខាងជើងនៃ ប្រទេសក្រិច។
ប៉ុន្តែអ្វីដែលមិន នឹកស្មានគឺនៅពេល ក្តារមឈូសដែល ដាក់សពនាងកំពុង តែត្រូវភ្លើងឆេះ យ៉ាងសន្ធៅ សន្ធៅនោះ ស្រាប់តែ មានសម្លេង ស្រែកនិងគោះ របស់ស្ត្រីម្នាក់នោះ ចេញពីក្នុង ក្តារមឈូសទៅវិញ ដែលបានបង្កឲ្យ មនុស្សនៅទីនោះ មានការភ្ញាក់ផ្អើល គ្រប់ៗគ្នា។
យ៉ាងណាមិញ នៅពេលដែលឮ សម្លេងស្រែក របស់ស្ត្រីរូបនោះ ក្រុមកម្មករដែល ធ្វើការនៅឯ ឈាបន ដ្ឋាន ក៏ស្ទុះ ទៅជួយ ភ្លាមៗផងដែរ តែនាងបាន ស្លាប់បាត់ទៅហើយ។
ទោះជាយ៉ាងនេះក៏ដោយ គ្រូពេទ្យម្នាក់ដែល នៅកន្លែងកើតហេតុ បានពិនិត្យមើល សាកសពរបស់នាង និងបាន អះអាងថា ស្ត្រីម្នាក់នោះ ពិតជាស្លាប់អស់ រយៈពេលជាច្រើន ម៉ោងពិតមែន ហើយមិនអាចរស់ ឡើងវិញឡើយ។ រីឯលោក Dr. Chrissi Matsikoudi ក៏បាននិយាយ ដែរថា “ខ្ញុំពិតជាមិនជឿ លើករណី នេះឡើយ ព្រោះថាពួកយើង បានធ្វើតេស្ត ជាច្រើន រួមទាំងការ ពិនិត្យលើចង្វាក់ បេះដូងទៀតផង ហើយសុទ្ធតែបញ្ជាក់ ថានាងបានស្លាប់ បាត់ទៅហើយ”។
មិនថាយ៉ាងណានោះទេ ប៉ូលីសកំពុងតែ ធ្វើការស៊ើបអង្កេត យ៉ាងម៉ត់ចត់ទៅ លើករណីមួយនេះ ដើម្បីស្វែង រកថា ស្ត្រីម្នាក់នោះពិតជា ស្លាប់មុនយកទៅបូជា ពិតប្រាកដមែន ឬយ៉ាងណា?
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!