ជីដូន​រវល់ដាំបាយ​ ភ្លេចចៅអាយុ​ជាង​១ខួប​លង់ទឹក​ស្រះស្លាប់​

 
 

ខេត្តបន្ទាយមានជ័យ ៖ កុមារីម្នាក់ លង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម ខណៈដែលជីដូន កំពុងរវល់ដាំបាយ ភ្លេចមើល កាលពីវេលា ម៉ោង០៤ និង៣៩នាទីរសៀល ថ្ងៃទី២៦ កញ្ញា ២០១៤ ស្ថិតនៅភូមិ រង្វានលិច ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ប្រភពបានឱ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ សៀម វិស័យ អាយុ១ឆ្នាំ ៨ខែ មានឪពុកឈ្មោះ សាន ពិសី អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ រុំ  សូត្រ អាយុ៣០ឆ្នាំ មានទីលំនៅ ក្នុងភូមិរង្វានលិច ឃុំចំណោម ស្រុកមង្គលបុរី រីឯជីដូនឈ្មោះ សែម សាម៉ុន អាយុ៥៥ឆ្នាំ ។

តាមប្រភព ពីជីដូនឱ្យដឹងថា ឪពុកម្តាយ របស់ចៅគាត់ ទៅធ្វើការ នៅប្រទេសថៃ ដោយផ្ញើចៅ នឹងគាត់ ឱ្យជួយមើល តែនៅថ្ងៃកើតហេតុ គាត់ជាប់រវល់ តែដាំបាយ ភ្លេចមើលចៅ ហើយពេលនោះ ចៅស្រីគាត់ គេឃើញដើរទៅលេង ដីឡូត៍មួយ ដែលនៅខាងមុខផ្ទះ ចម្ងាយ២០ម៉ែត្រ តែមិនដឹងថា ចៅលង់ទឹកទេ ពេលដែលបាត់ចៅ គាត់ដើររកមិនឃើញ ពេលនោះ គាត់សង្ស័យ ក៏ចុះរាវ ក្នុងទឹកស្រះ ទើបប្រទះ សពចៅស្រីគាត់ ក្នុងទឹកស្រះ នោះតែម្តង ។

កុមារីម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

ប្រភព៖​ khmerload.com


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម