ព្រៃផ្សៃមែន! ឪពុក កាប់កូនស្រីបង្កើត ជាកង់ៗ រួចបង្ហូរតាមបង្គន់ ព្រោះនាង ធ្វើឲ្យគ្រួសារ ខកចិត្ត
ចិន៖ ដៃមនុស្សមួយចំហៀង ត្រូវបានប្រទះឃើញ ដោយបុគ្គលិកអនាម័យ នៅក្នុងបង្គន់សាធារណៈមួយ ក្នុងទីក្រុង Wenzhou ប្រទេសចិន។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសវ័យ៤៦ឆ្នាំ មានឈ្មោះថា Zhang Li បានសម្លាប់ កូនស្រីបង្កើតខ្លួន ដែលមានអាយុ ១២ឆ្នាំ ដោយកាប់នាង ជាកង់ៗ និងបានបង្ហូរ តាមបង្គន់ សាធារណៈមួយ នៅក្នុងទីក្រុង Wenzhou ប្រទេសចិន ព្រោះតែនាង រៀនខ្សោយ នៅសាលា ធ្វើឲ្យគ្រួសារ ខកចិត្តយ៉ាងខ្លាំង។
ប្រភពដដែល បានបន្តទៀតថា បុរសចិត្តព្រៃផ្សៃ ហ៊ានលើកដៃសម្លាប់ កូនស្រីបង្កើតខ្លួន រូបនោះ ដំបូងឡើយ បានចាប់កូនស្រីខ្លួន ព្យួរ.ក រហូតដល់ស្លាប់ បន្ទាប់មក ទើបកាប់នាង ជាកង់ៗ និងបានយកបំណែក នៃសាកសពនាង ទៅបង្ហូរចោល នៅក្នុងបង្គន់ សាធារណៈមួយ នៅក្នុងទីក្រុង Wenzhou ខេត្ត Zhejiang នៃប្រទេសចិន។
បើតាមអ្នកនាំពាក្យ របស់មន្រ្តីប៉ូលីស បានប្រាប់ឲ្យដឹងថា «គាត់បានរាយការណ៏ មកប៉ូលីស យ៉ាងស្ទាក់ស្ទើរ ថាកូនស្រីគាត់ បានបាត់ខ្លួន ដោយសារតែ ទទួលរងសម្ពាធ ពីប្រពន្ធរបស់គាត់ ប៉ុន្តែយើងមានការសង្ស័យ ដោយសារតែគាត់ ហាក់បីដូចជាខឹង ច្រើនជាង កើតទុក»។
ទោះបីជាយ៉ាងណាក៏ដោយ រយៈពេល៣ថ្ងៃ ក្រោយពីការស្លាប់ របស់ក្មេងស្រីរងគ្រោះ ប៉ូលីសក៏បានរកឃើញ សាកសពនាង បន្ទាប់ពី បុគ្គលិកអនាម័យ បានទូរស័ព្ទប្តឹងប៉ូលីស ថាបានប្រទះឃើញ ដៃមនុស្ស ខណៈកំពុង លាងសម្អាតបង្គន់។
យ៉ាងណាមិញ បុរសជាឪពុក ដែលមានចិត្ត ព្រៃផ្សៃរូបនោះ បានស្ថិតក្រោមការសង្ស័យ របស់ប៉ូលីស ហើយបន្ទាប់ពីសួរនាំ គាត់ក៏បានសារភាព ថាបានសម្លាប់នាង ដោយសារតែនាង មិនបានធ្វើជា កូនស្រីល្អ និងធ្វើឲ្យក្រុមគ្រួសារ អាប់អោន និងខកចិត្ត យ៉ាងខ្លាំង៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!