គួរឲ្យសរសើរ! ទោះស្លាប់មែនពិត តែក្មេងស្រី៣ ឆ្នាំនេះ អាចជួយជីវិត មនុស្ស ៥ នាក់ផ្សេងទៀត

 
 

ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីអាយុ ៣ ឆ្នាំ ដែលបានស្លាប់ដោយសារ ជំងឺដុះសាច់ ក្នុងខួរក្បាល អាចជួយសង្រ្គោះ ជីវិត មនុស្ស ៥ នាក់ទៀត ដោយបរិច្ចាក សរីរាង្គ បេះដូង ,ថ្លើម , ក្រលៀន ,កែវភ្នែក  របស់នាង ទៅឲ្យពួកគេ ។

ក្មេងស្រីម្នាក់នេះ ត្រូវបានពិនិត្យឃើញថា មានសាច់ដុះក្នុងខួរក្បាល យ៉ាងធំ កាលពីដើមឆ្នាំនេះ ដែលធ្វើ ឲ្យឪពុកម្តាយ របស់នាង នាំយក ទៅ មន្ទីរពេទ្យ ជាច្រើនកន្លែង ប៉ុន្តែ វេជ្ជបណ្ឌិត ដែលបានពិនិត្យ នាងហើយ សុទ្ធតែនិយាយថា ជំងឺសាច់ដុះក្នុងខួរក្បាល យ៉ាងធំរបស់ ក្មេងតូចម្នាក់នេះ ពិតជាមិនអាចជួយ សង្រ្គោះបានឡើយ។

បន្ទាប់មក នាងត្រូវបានចូល សំរាកព្យាបាលក្នុងមន្ទីរពេទ្យ បន្ទាប់ពីក្បាលរបស់នាង ចាប់ផ្តើមហើមខ្លាំង។ ដោយសារឃើញកូនស្រី នឹងមិនអាច រស់រាន មានជីវិតតទៅមុខទៀត ឪពុកម្តាយរបស់នាង បានពិភាក្សា ជាមួយវេជ្ជបណ្ឌិត ពីបញ្ហា បរិច្ចាគ សរីរាង្គ របស់នាងទៅឲ្យអ្នកជំងឺ ដ៏ទៃទៀត ដែលអាចជួយសង្រ្គោះជីវិត ពួកគេ ពីសេចក្តីស្លាប់បាន។

លោក Liu Xiaobao ដែលត្រូវជាឪពុក របស់ក្មេងស្រីរូបនេះ បាននិយាយថា” ខ្ញុំពិតជាមិននឹកស្មានថា កូនស្រីរបស់ខ្ញុំ អាចយល់ពីការ បរិច្ចាគ សរីរាង្គ ឡើយ ប៉ុន្តែពេលដែល ខ្ញុំនិយាយពន្យល់ប្រាប់នាង ថា ប្រសិនបើនាង យល់ព្រមបរិច្ចាកសរីរាង្គ របស់នាងនោះ នោះកូននឹងអាច ជួយ សង្រ្គោះជីវិត មនុស្សដទៃទៀត បន្ទាប់មក នាង ក៏បានយល់ព្រម”។

ទីបំផុត ក្មេងស្រីដែលចិត្តសប្បរសធម៌រូបនេះ បានលាចាកលោក នៅថ្ងៃអង្គារ កន្លងទៅនេះ បន្ទាប់ពី អាការៈជំងឺ របស់នាង មានសភាពកាន់ តែដុនដាប និង មិនអាចជួយស ង្រ្គោះបាន។ បន្ទាប់ពីនាង បានស្លាប់ទៅហើយ សរីរាង្គរបស់នាង ត្រូវបានវះកាត់ ដើម្បីផ្លាស់ប្តូរ ទៅឲ្យអ្នកជំងឺ ៥ នាក់ទៀត  ដែលកំពុងរស់ចាំ ការបរិច្ចាគ ហើយអ្នកទាំង ៥ រូប ដែលទទួលការបរិច្ចាក សរីរាង្គ ពីក្មេងស្រី ៣ ឆ្នាំនេះ គឺកំពុងស្ថិត នៅស្ថានភាពល្អប្រសើរផងដែរ៕

ចង់ដឹងកានតែច្បាស់សូមទស្សនារីដេអូទាំងអស់គ្នា ៖ 


ប្រភព ៖khmerload.com


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម