ម្តាយញៀនលេងទូរស័ព្ទ ទុកកូនស្រី អាយុ១៤ខែចោល លង់ទឹកធុងស្លាប់ គួរឲ្យអាណិត!

 
 

ចិន៖ កាលពីថ្ងៃពុធ កន្លងទៅនេះ ក្មេងស្រីអាយុ១៤ខែម្នាក់ បានស្លាប់យ៉ាង អាណោចអាធ័ម ដោយសារ លង់ទឹកធុង នៅក្នុងបន្ទប់ទឹក នៅពេលដែលម្តាយ ទុកចោលតែម្នាក់ឯង ព្រោះខ្លួនកំពុង តែសប្បាយនឹង លេងទូរស័ព្ទដៃ ដល់ភ្លេចខ្លួន។

ហេតុការណ៍ដែល គួរឲ្យរន្ធត់នេះ បានកើតឡើង នៅក្នុងខេត្ត Guangzhou ភាគខាងត្បូង ប្រទេសចិន នៅក្នុងផ្ទះជួល ដែលមានទំហំ ១០ម៉ែត្រការ៉េ ដោយសារស្ត្រីជាម្តាយ មានត្រកូល Huang អាយុ២៣ឆ្នាំ រវល់តែញៀន លេងទូរស័ព្ទដៃ (smart phone) ហើយទុកកូនចោល តែម្នាក់ឯង។ ពេលនោះ ក្មេងស្រី ដែលមាន អាយុទើបតែ១៤ខែ បានដើរចូលទៅលេង នៅក្នុងបន្ទប់ទឹក ដែលមានទុក ធុងទឹក២ចោល នៅក្នុងនោះ ដោយធុងមួយគ្មានទឹក ឯធុងមួយទៀត មានទឹកបន្តិច។

ជាមួយគ្នានេះដែរ នៅពេលដែល ក្មេងស្រីតូចនោះ កំពុងតែលេង ទឹកនៅក្នុងធុង នាងក៏បានធ្លាក់ចូល ទៅក្នុងធុងទឹក ហើយជាប់នៅក្នុងនោះ។ ភ្លាមៗនោះដែរ ស្ត្រីជាម្តាយ ក៏ប្រញាប់ប្រញាល់ បញ្ជូនកូនទៅ កាន់មន្ទីរពេទ្យដែរ ប៉ុន្តែជាអកុសល ក្មេងស្រីតូចនេះ បានស្លាប់បាត់ទៅហើយ នៅពេលដែល បញ្ជូនដល់ មន្ទីរពេទ្យ។

យ៉ាងណាមិញ អ្នកជិតខាង នៅម្តុំនោះ បាននិយាយថា ពួកគេតែងតែ ឃើញអ្នកស្រី Huang មើលថែកូន តែម្នាក់ឯង នៅពេលដែលប្តីចេញ ទៅធ្វើការបាត់ ហើយពេលនេះឪពុក របស់ក្មេងស្រីនេះ ក៏ត្រូវបាន គេបញ្ជូន ទៅកាន់ការិយាល័យប៉ូលីស ដើម្បីធ្វើការស៊ើបអង្កេត បន្ថែមពាក់ព័ន្ធ នឹងរឿងនេះផងដែរ៕



មាតាបិតាគ្រប់រូប គួរតែយកចិត្តទុកដាក់ ទៅលើកូនៗ ជាពិសេស ក្មេងតូចៗ ដើម្បីជៀសវាង ការសោកស្តាយ ដូចស្ត្រីខាងនេះ។

ប្រភព៖ khmerload.com


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម