យុវជន​ម្នាក់​ត្រូវ​រថយន្តកុង​តឺន័រ​​កិន​ចំពាក់ កណ្តាល​ខ្លួន​ស្លាប់​យ៉ាង ​អាណោច​អាធ័ម​នៅនឹង​ កន្លែង​កើតហេតុ​

 
 

រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួួយគ្រឿងបើកកៀរម៉ូតូហុងដាឌ្រីមមួយគ្រឿង ដែលកំពុងធ្វើ ដំណើរតាម ផ្លូវបណ្តាលឱ្យធ្លាក់ យុវជនម្នាក់ពីលើម៉ូតូ មកលើផ្លូវហើយ ត្រូវរថយន្ត កុងតឺន័រនោះកិន ចំពាក់កណ្តាល ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើក រថយន្តបាន បន្ថែមល្បឿន បើកគេចខ្លួនដោយ សុវត្តិភាព។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់នេះបាន កើតឡើង កាលពីវេលា ម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ កញ្ញា ២០១៤ នៅចំណុចមុខ ភោជនីយដ្ឋាន<<សាច់គោអាំង33333 >> តាមផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ ផ្សារដើមថ្កូវខណ្ឌចំការមន។

យុវជនរងគ្រោះដែលស្លាប់មានឈ្មោះ រ៉ា បូរី អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតជនរងគ្រោះ និងមិត្តភក្រ្ត័មួយក្រុម បាន ជិះម៉ូតូ ៤គ្រឿងមកពីដើរលេង ហើយធ្វើដំណើរត្រឡប់ ទៅផ្ទះវិញ ។ ដោយយុវជនរងគ្រោះ ជិះម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL-8486 ហើយមិត្តភក្ត្រ័ ជាអ្នកបើក ដោយធ្វើដំណើរ តាមផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត មកចំណុច កើតហេតុក៏ត្រូវរថយន្ត កុងតឺន័រមួយគ្រឿងបើកមក ពីក្រោយយ៉ាងលឿនស្រប ទិសគ្នាបើកមក កៀរ ម៉ូតូយុវជន រងគ្រោះបណ្តាល ឱ្យ យុវជន រងគ្រោះ ដែលជិះពីក្រោយ ធ្លាក់ពីលើម៉ូតូ មកលើផ្លូវ ហើយត្រូវ បានរថយន្តកុងតឺន័រនោះ កិនពាក់កណ្តាលខ្លួនស្លាប់ នៅនឹងកន្លែងកើតហេតុយ៉ាង អាណោចអាធ័ម ។

ក្រោយពេលកើតហេតុមិត្តភក្រ្ត័ជនរងគ្រោះបានជិះម៉ូតទៅប្រាប់សមត្ថកិច្ចនៅមូលដ្ឋានស្ពានព្រះមុនីវង្ស ដើម្បី ឱ្យជួយឃាត់ រថយន្តកុងតឺន័របង្ក នោះតែសមត្ថកិច្ចអត់ ឃើញដេញឃាត់ ពេលនោះអ្នកបើករថយន្ត តឺន័របានបន្ថែមល្បឿន បើកគេចខ្លួន បាត់ស្រមោលតែម្តង ចំណែកសពត្រូវក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។




ប្រភព៖ khmerload.com


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម