ណុប បាយ៉ារិទ្ធ ត្រូវគេ បង្ហើបថា ចេះរៀបចំ កូនក្រុមបាន ល្អជាងគេ (Video Inside)
ភ្នំពេញ៖ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងកិច្ចសន្យា ប្រចាំផលិតកម្ម ហង្សមាស និងជាគ្រូបង្វឹក ក្នុងកម្មវិធីប្រឡងចម្រៀង ល្បីកម្រិតពិភពលោក The Voice Cambodia ធ្លាប់ធ្វើឲ្យទស្សនិកជនជាច្រើន ភ្ញាក់ផ្អើល ជាមួយការឲ្យដំបូន្មាន និងវិធីសាស្ត្រ ក្នុងការអូសទាញ អ្នកប្រឡងចម្រៀង ដែលមាន សមត្ថភាព ពិតប្រាកដ ឲ្យក្លាយជាកូនក្រុម របស់លោក ដោយសារសម្ដីថ្វីមាត់ពូកែ ពិសេស ពាក្យពេចន៍ ក្នុងការនិយាយមុតចំ បេះដូងអ្នកស្ដាប់ ។
ឈានជើងចូលមកកាន់ វគ្គ The battle ជាវគ្គតានតឹងបំផុត សម្រាប់គ្រូបង្វឹកទាំងបួន ត្រូវសម្រេច ចិត្តភ្លាមៗ លើវេទិកាដើម្បីរើស យកកូនក្រុមតែម្នាក់ ទៅកាន់វគ្គផ្សាយផ្ទាល់ ។ ឆ្លងកាត់ការ ចាក់ផ្សាយ២សប្ដាហ៍ កន្លងមក គេសង្កេតឃើញថា កូនក្រុម ណុប បាយ៉ារិទ្ធ ហាក់មាន សមត្ថភាព គួរឲ្យព្រឺខ្លាចជាងគេ ព្រោះគ្មានកូនក្រុមមួយណា ច្រៀងបទចម្រៀងងាយស្រួលទេ សុទ្ធតែបទស្រែក ដល់កំពូល ខណៈដែលកូន ក្រុមរបស់លោក សុទ្ធតែលេចធ្លោ តាំងពីវគ្គដំបូង។
ទស្សនិកជនជាច្រើន បានសរសើរ លោក ណុប បាយ៉ារិទ្ធថា មិនត្រឹមតែពូកែ ផ្នែកនិយាយស្ដី ចូលត្រចៀកចូល ច្រមុះអ្នកស្ដាប់ទេ លោកពូកែក្នុង ការរៀបចំការស្លៀកពាក់ ឲ្យកូនក្រុម មើលទៅ ស្អាតបាត និងសមគ្នាជាមួយបទចម្រៀង ធ្វើឲ្យអត់ទ្រាំ សរសើរមិនបាន បើប្រៀបធៀប ជាមួយក្រុមដទៃ អាចនឹងមាន សំលេងខ្ពស់ៗដូចគ្នា តែការស្លៀកពាក់ តុបតែងខ្លួន មិនអាចប្រៀប ជាមួយក្រុម លោក ណុប បាយ៉ារិទ្ធ បានទេ ។
មហាជនជាច្រើន កំពុងតែរង់ចាំមើលបន្តទៀតថា តារាចម្រៀងល្បីមួយទស្សវត្សនេះ នឹងមានអ្វីប្លែក ក្នុងវគ្គនៃការផ្សាយផ្ទាល់ ព្រោះលោកបានធ្វើឲ្យ ទស្សនិកជនភ្ញាក់ផ្អើល ជានិច្ច លោកបានសាងរឿងរ៉ាវ ភ្ញាក់ផ្អើលជាច្រើន ដូចនេះមានតែ រង់ចាំមើលបន្តថា នឹងមានអ្វីប្លែកៗបន្តទៀត ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!