អ្នកនិយាយព័ត៌មាន ចិត្តសឿង មិនពេញចិត្តព័ត៌មាន ដែលខ្លួន កំពុងរាយការណ៍ លាឈប់ពីការងារ ពេលផ្សាយផ្ទាល់តែម្តង (វីដេអូ)
អាមេរិក ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នករាយការណ៍ ព័ត៌មានម្នាក់ បានលាឈប់ពីការងារ ខណៈពេល កំពុងតែផ្សាយផ្ទាល់ លើកញ្ចក់ ទូរទស្សន៍ដោយ និយាយពាក្យសំដី មិនសមរម្យ ជាមួយនឹងអាកប្បកិរិយា ក្រអឹតក្រទម រួចដើរចេញយ៉ាងឡូយ ដោយគ្មាន សោកស្តាយ អ្វីបន្តិចឡើយ។
អ្នករាយការណ៍ព័ត៌មានរូបនេះ មានឈ្មោះ Charlo Greene បានបោះបង់ការងារ ជាអ្នកនិយាយព័ត៌មាន ក្នុងកម្មវិធី ព័ត៌មាន ដែលធ្វើការ ផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ KTVA ដោយមុននឹងចាកចេញ អ្នករាយការណ៍ ព័ត៌មាន រូបនេះបានប្រើពាក្យ មិនសមរម្យ និយាយថា ‘F**k it, I quit.’ នៅពេល ផ្សាយផ្ទាល់ រួចក៏ចាកចេញពីកម្មវិធីតែម្តង ទុកឲ្យអ្នករាយការណ៍ព័ត៌មាន មួយរូបទៀត ជាអ្នកសូមអភ័យទោស ដល់ទស្សនិកជន ដែលបានមើលការ ផ្សាយផ្ទាល់នេះ តែម្នាក់ឯង។
មូលហេតុ ដែលបណ្តាល ឲ្យអ្នករាយការណ៍ព័ត៌មាន រូបនេះសុខចិត្ត លាលែងពីការងារ ក្នុងពេល ផ្សាយផ្ទាល់ដូច្នេះ គឺបណ្តាលមកពី ព័ត៌មាន ដែលនាងកំពុងតែ ធ្វើការរាយការណ៍ គឺមាន គោលគំនិតខ្វែងគ្នា នឹងការចាប់អារម្មណ៍របស់នាង។ នាងបាននិយាយទៅកាន់ទស្សនិកជន ទូរទស្សន៍ប៉ុស្ត៍ KTVA ថា នាងចង់ចំណាយពេល ដើម្បីទាមទារ ការប្រើប្រាស់កញ្ឆា ស្របច្បាប់ នៅក្នុងរដ្ឋ Alask។
អ្វីដែលសំខាន់ទៀតនោះ Greene នាងជាម្ចាស់ ក្លឹបដាំកញ្ឆាផ្ទាល់ ហើយដែលក្លឹបនេះផងដែរ បានធ្វើការបណ្តុះបណ្តាលដល់មនុស្ស ឲ្យចេះដាំកញ្ឆា និង ប្រើប្រាស់កញ្ឆា ដោយសុវត្ថិភាព ប៉ុន្តែ មិនបានបង្រៀនមនុស្ស ដើម្បីលក់កញ្ឆាឡើយ៕
ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូទាំងអស់គ្នា ៖
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!