កម្ពុជា​ស្ថិត​ក្នុង​ចំណោម​​​ប្រទេស​​៦ ដែល​អាច​ដើរ​លេង​សប្បាយ ​ហើយ​ចំណាយ​​តិច​បំផុត​

 
 

ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​តែង​ស្រមៃ​ដល់​ការ​ចំណាយ​ប្រាក់​សន្ធឹក​សន្ធាប់​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​ជុំវិញ​ពិភពលោក​។ មិន​ដូច្នោះ​ទេ​ គោល​ដៅ​ទេសចរណ៍​ក្នុង​ប្រទេស​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​អ្នក​នឹក​ស្មាន​មិន​ដល់​ ព្រោះ​តែ​ភាព​ស្រស់​ស្អាត ​និង​ចាយ​វាយ​អស់​តិច​តួច​បំផុត​។

 

​គេហទំព័រ​ Huffington Post បាន​ចុះ​ផ្សាយ​មាន​ប្រទេស​៦ ដែល​​​ភ្ញៀវ​ទេសចរ​អាច​ដើរ​កម្សាន្ត​ និង​​រីករាយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​បាន​ ដោយ​គ្រាន់​តែ​ចំណាយ​​ត្រឹម​តែ​៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ដែរ។

 

១. ហ្វីជី​៖

 

fiji

 

បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ដែន​កោះ​ដែល​ប្រហាក់​ប្រហែល​គ្នា​ ហ្វីជី​គឺ​ជា​ប្រទេស​ដែល​អ្វីៗ​មាន​តម្លៃ​ថោក​ជាង​គេ។ វា​មាន​​រមណីយដ្ឋាន​ពេល​រាត្រី​ជា​ច្រើន​ដែល​មាន​តម្លៃ​ដល់​ ១ម៉ឺន​ដុល្លារ​ក្នុង​មួយ​យប់​ តែ​វា​ក៏​មាន​បន្ទប់​ស្នាក់​នៅ​ធម្មតា​ សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ក្នុង​ស្រុក​សាមញ្ញៗ​ដែល​​ចំណាយ​ត្រឹម​តែ​២៥​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​យប់។ ការ​ធ្វើ​ដំណើរ​ជុំ​វិញ​កោះ​ក៏​មិន​ថ្លៃ​ដែរ​ ឯ​ការ​ចូល​លេង​លើ​ឆ្នេរ​ខ្សាច់​ក៏​មិន​ត្រូវ​បាន​គិត​ប្រាក់ ​រួម​ជាមួយ​អាហារ​សមុទ្រ​ដ៏​ឆ្ងាញ់​ពិសា និង​ប្រជាជន​ដែល​ភាព​រួសរាយ​រាក់​ទាក់។

 

២. កម្ពុជា​៖

 

cambodia

 

ខណៈ​ពេល​ដែល​អ្នក​អាច​នឹក​ឃើញ​ដល់​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ កម្ពុជា​គឺ​ជា​ប្រទេស​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​របស់​របរ​មាន​តម្លៃ​ថោក​ជាង​គេ​ក្នុង​តំបន់។ អ្វីៗ​គ្រប់​យ៉ាង​ពិត​ជា​មាន​តម្លៃ​ថោក​អាច​ទទួល​យក​បាន​។ សម្រាប់​បន្ទប់​សណ្ឋាគារ​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​ អ្នក​អាច​ចំណាយ​ត្រឹម​តែ​២០​ដុល្លារ​ប៉ុណ្ណោះ។ អាហារ​ក្នុង​ស្រុក​មាន​តម្លៃ​ត្រឹម​តែ​២ដុល្លារ​ ឯ​អាហារ​លោក​ខាង​លិច​មាន​តម្លៃ​តែ​៧ដុល្លារ​ទេ។ ​បន្ថែម​ពី​លើ​តម្លៃ​ កម្ពុជា​ថែម​ទាំង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រួសរាយ​រាក់​ទាក់​ មាន​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ជា​ច្រើន​ មាន​​ប្រាសាទ​​បុរាណ​ និង​ព្រៃ​ឈើ​ពណ៌​បៃតង​ដ៏​ស្រស់​បំព្រង​។

 

៣. ព័រទុយហ្គាល់​៖

 

portugal

 

ក្នុង​ចំណោម​ប្រទេស​ដែល​ចាយ​លុយ​អឺរ៉ូ​ ​ព័រទុយហ្គាល់​ជា​ប្រទេស​ដែល​ភ្ញៀវ​ទេសចរ​ចំណាយ​​លុយ​អស់​តិច​ជាង​គេ។ អ្នក​អាច​ទៅ​លេង​ឆ្នេរ​ស្អាតៗ​ កន្លែង​ផលិត​ស្រា​ ជ្រលង​ល្អ​ប្រណិត​ និង​ទីក្រុង​ប្រវត្តិសាស្ត្រ​ក្នុង​តម្លៃ​ដែល​អាច​ត​បាន។ ទេសចរ​ជា​ច្រើន​តែង​តែ​រំលង​ទៅ​លេង​ដល់​អ៊ីតាលី​ ខណៈ​ដែល​ពួក​គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​ភាព​សប្បាយ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ និង​ការ​ចំណាយ​លុយ​អស់​តិច​តួច​នេះ​នៅ​ឡើយ​ទេ។​

 

៤. ប៉េរូ៖

 

peru

 

មនុស្ស​ភាគ​ច្រើន​ដែល​មក​លេង​ប្រទេស​នេះ​ អាច​ជិះ​ទូក​ទៅ​លេង​ព្រៃ​អាម៉ាហ្សូន​ ​វាល​ខ្សាច់​ ​និង​​គោល​ដៅ​ទេសចរណ៍​ច្រើន​ទៀត។ បើ​គិត​ពី​តម្លៃ​អាហារ​វិញ​គឺ​កម្រ​មាន​លើស​ពី​៥​ដុល្លារ​ណាស់​ ផ្ទះ​សំណាក់​ឯកជន​ថ្លៃ​ត្រឹម​តែ​២៥​ដុល្លារ​ ហើយ​អ្នក​ក៏​អាច​ដើរ​កម្សាន្ត​ទៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​នេះ​ដោយ​ចំណាយ​តិច​ជាង​៣០​ដុល្លារ​ផង​ដែរ។

 

៥. ចិន​៖

 

china

 

មិន​ខុស​ពី​ប្រទេស​ទាំង​៤​ខាង​លើ​ ប្រទេស​ចិន​អាច​ឲ្យ​អ្នក​ចំណាយ​តិច​ហើយ​លំហែ​បាន​យ៉ាង​មាន​ក្ដី​សុខ។ បន្ទប់​ស្នាក់​នៅ​តម្លៃ​ថោក​ជាង​២០ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ អាហារ​តម្លៃ​ពី​ ២​ទៅ​៥ដុល្លារ​ប៉ុណ្ណោះ​ ឯ​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​នានា​ចំណាយ​មិន​ដល់​១ដុល្លារ​ផង​។

 

៦. កូរ៉េ​ខាង​ត្បូង​៖

 

korea

 

មិន​ត្រឹម​តែ​ទេសភាព​ដ៏​ស្រស់​បំព្រង​ និង​ប្រជាជន​គួរ​ឲ្យ​ស្រលាញ់​ កូរ៉េ​ខាង​ត្បូង​គឺ​ជា​ពិភព​កម្សាន្ត​ដ៏​ល្អ​បំផុត​របស់​ភ្ញៀវ​ទេសចរ​ដែល​ចង់​មក​លំហែ​នៅ​អាស៊ី​បូព៌ា។ ១ដុល្លារ​អាច​ដូរ​បាន​ ១១១៣ វ៉ុន​ ហើយ​ការ​ចំណាយ​លើ​របស់​ភាគ​ច្រើន​មាន​តម្លៃ​ត្រឹម​តែ​ប៉ុន្មាន​ពាន់​វ៉ុន​ប៉ុណ្ណោះ។ អ្នក​អាច​ទៅ​ញ៉ាំ​សាច់​អាំង​របស់​កូរ៉េ​ដោយ​មាន​ភេសជ្ជៈ​ ហើយ​ចំណាយ​ត្រឹម​តែ​៨​ដុល្លារ​ក្នុង​ម្នាក់​ប៉ុណ្ណោះ​។ ក្រៅ​ពី​នេះ​ អ្នក​នៅ​អាច​រក​បាន​របស់​និង​សេវា​កម្ម​ថោក​ៗ​ផ្សេង​ទៀត​ដើម្បី​បំពេញ​ពេល​វេលា​លំហែ​របស់​អ្នក​បាន៕​

ប្រភព៖ sabay

 


 




 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម