ឡូយមែន! បង្វឹកសត្វឆ្កែ ឲ្យយករបស់ ដែលអ្នកដំណើរ ភ្លេចលើយន្តហោះ ទៅឲ្យម្ចាស់វិញ
ហូឡង់៖ ការធ្វើដំណើរតាម យន្តហោះគឺប្រើ រយៈពេលយូរ ជាហេតុធ្វើឲ្យ អ្នកដំណើរងាយ និងភ្លេចសំភារៈផ្សេងៗ នៅពេលចុះពីលើ យន្តហោះ ប៉ុន្តែពេលនេះ វាលែងជាកង្វល់ទៀតហើយ ព្រោះតែអាកាសយានដ្ឋាន Amsterdam បានបង្កើតនូវ ដំណោះស្រាយមួយ យ៉ាងល្អឥតខ្ចោះ ដោយប្រើប្រាស់ សត្វឆ្កែហិតក្លិន។
នៅក្នុងអាកាសយានដ្ឋាន Amsterdam ប្រទេសហូឡង់ បានរកដំណោះស្រាយ សម្រាប់អ្នកដំណើរ ដែលភ្លេចសំភារៈផ្សេងៗ នៅលើយន្តហោះ បានយ៉ាងល្អ ដោយបង្វឹកសត្វឆ្កែ ឲ្យហិតក្លិន នៅលើសំភារៈទាំងនោះ ហើយឲ្យវាស្វែងរក ម្ចាស់របស់ តាមក្លិននោះ។ ជាក់ស្តែងដូច នៅក្នុងវីដេអូ ដែលបានបង្ហាញ គឺមានអ្នកដំណើរម្នាក់ បានភ្លេចទូរស័ព្ទដៃ នៅលើយន្តហោះ គេក៏បានឲ្យ សត្វឆ្កែដែលគេបង្វឹក ហិតក្លិននៅលើ ទូរស័ព្ទដៃនោះ រួចក៏ដាក់ទូរស័ព្ទដៃ ចូលទៅក្នុងអាវ ដែលសត្វឆ្កែពាក់ សម្រាប់ដាក់សំភារៈ ហើយវាក៏បានរត់ តាមរកម្ចាស់ទូរស័ព្ទដៃ តាមរយៈក្លិននោះ។
យ៉ាងណាមិញ បន្ទាប់ពីរត់ទៅមក នៅក្នុងអាកាសយានដ្ឋាន ទីបំផុតសត្វឆ្កែនោះ ក៏បានរកឃើញ ម្ចាស់ទូរស័ព្ទ នឹងប្រគល់ទូរស័ព្ទដៃ ទៅឲ្យដំណើរនោះវិញ តាមរយៈបុគ្គលិក ដែលនៅក្បែរនោះ ផងដែរ៕
តើប្រិយមិត្ត យល់យ៉ាងណា ចំពោះការរកឃើញ នូវដំណោះស្រាយមួយនេះ?
ប្រភព៖ khmerload.com
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!