ល្បួង​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ទៅ​ងូត​ទឹក​ក្រោយ​ភូមិ​ឆក់​ឱកាស​ប្រុង​ចាប់រំលោភ​ ត្រូវ​គេ​ឃើញ​ទាន់​ចាប់ប្រគល់​ឱ្យ​សមត្ថ​កិច្ច

 
 

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវក្រុមគ្រួសារ កុមារីរងគ្រោះ ចាប់ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពេលជននេះ ធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភ សេពសន្ថវៈ។ ករណីប៉ុនប៉ងរំលោភនេះ កើតឡើងកាលពីវេលា ម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៤ កញ្ញា ២០១៤ នៅចំណុចស្រះទឹក ក្រោយភូមិ ស្ថិតក្នុងភូមិព្រៃមៀន ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ ហៃ ហៀង ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកកុមារីរងគ្រោះ ឈ្មោះ ស.រ អាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា មុនពេលធ្វើសកម្មភាព រូបគេបានបបួល កុមារីរងគ្រោះ ទៅងូតទឹកស្រះ ក្រោយភូមិ មានចម្ងាយ ១០០ម៉ែត្រពីភូមិ។

លុះពេលទៅដល់ ឃើញឱកាសល្អ រូបគេប្រុង ចាប់រំលោភសេពសន្ថវៈ តែមិនទាន់បាន ធ្វើអ្វីឱ្យស៊ីជម្រៅ នោះទេ រូបគេគ្រាន់តែ យកម្រាមដៃ លូកលេងលើប្រដាប់ភេទ ក្មេងស្រីរងគ្រោះ តែប៉ុណ្ណោះ ហើយត្រូវក្មេង ក្នុងភូមិឃើញ នាំគ្នាស្រែកហៅចាស់ៗ ឱ្យមកចាប់រូបគេ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕

ជនសង្ស័យពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

ប្រភព៖ khmerload.com

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម