លួចកាច់កម៉ូតូ បានសម្រេច ម្តង ពេលព្រឹក មកកាច់ម្តង ទៀតជាប់ ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ រួមជាមួយម្ចាស់ម៉ូតូ ចាប់ ក្រោយពីធ្វើសកម្មភាព លួចកាច់កយក ម៉ូតូ ព្រោះម្ចាស់ម៉ូតូ ភ្លេចដក សោចេញ កាលពីវេលាម៉ោង១១និង៣០ នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅមុខហាង កាត់សក់ផ្ទះលេខ៤៥ ផ្លូវកម្ពុជា ក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឌឹម ថា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរនិង ស្នាក់នៅ មិនពិតប្រាកដ ។ ចំណែក ជនរង គ្រោះឈ្មោះ យ៉ែត សុខគា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរជាង កាត់សក់ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យមាន ស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល។
នគរបាល បានបន្តទៀតថា ជនសង្ស័យ រូបនេះ ធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ គេមួយគ្រឿង ម៉ាកស្ទែប ពណ៌ក្រហម បិទស្គុត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1L 1490 នៅម្ដុំតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ហើយក្រោយពេលលួច បានហើយ ក៏ជិះមក តាមផ្លូវ កម្ពុជាក្រោម ហើយឃើញ ម៉ូតូរបស់ជនរង គ្រោះ ម៉ាក ស្កុបពី ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 1AP 9499 ដែលចតទុក នៅនឹងមុខ ហាង កាត់សក់ ទុកសោជាប់នឹងម៉ូតូ ក៏ធ្វើសកម្មភាពតែម្តង ។ ប៉ុន្តែពេលធ្វើសកម្មភាពនោះម៉ូតូដេរ មិនឆេះ ក៏ត្រូវម្ចាស់ម៉ូតូ ឃើញទាន់ក៏ បានស្រែកផ្អើលឆោឡោ ក៏ត្រូវសមត្ថកិច្ចនៅប្រចាំ គោលដៅ នោះចាប់នាំខ្លួន ទៅប៉ុស្តិ៍នគរបាល ផ្សារថ្មីទី២ដើម្បីសាកសួរ ចាត់ការតាមផ្លូវ ច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំចាត់ការបន្ត ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!