Hacker ចិន វាយប្រហារ ជាង ១០០០ គេហទំព័រ របស់វៀតណាម!
វៀតណាម៖ យោងតាម គេហទំព័រ ការពារសុវត្ថិភាព ប្រព័ន្ធអ៊ិណធើណេតវៀតណាម បានបង្ហាញថា ក្រុម Hacker ដែលភាគច្រើនជា ជនជាតិចិន បានវាយប្រហារ ជាង ១,០០០ គេហទំព័រ របស់ប្រទេសខ្លួន នាពេលកន្លងទៅនេះ។
យោងទៅតាម SecurityDaily បានឲ្យដឹងថា តួលេខនៃគេហទំព័រ ដែលត្រូវបានវាយប្រហារ ដោយក្រុម Hacker នេះ គឺជាចំនួនដ៏ខ្ពស់បំផុត ដែលគិតចាប់ពីខែ មករា ដល់ ខែ កញ្ញា។ អ្វីដែលគួរកត់សម្គាល់ ទៀតនោះ ក្រុម Hacker ទាំងនេះ គឺភាគច្រើនគឺជាជនជាតិចិន រីឯ មួយចំនួនទៀត គឺជាជនជាតិ ឥណ្ឌូនេស៊ី , ស៊ីរី , ទួរគី និង វៀតណាមខ្លួនឯងផ្ទាល់។
ក្នុងនោះដែរ គេហទំព័រ ដែលត្រូវបាន វាយប្រហារ មាន ៣០ គេហទំព័រ មានឈ្មោះ domain name gov.vn. ខណៈគេហទំព័រ ៦៩ ផ្សេងទៀត ជាគេហទំព័រ របស់ ក្រសួងអប់រំ ដែលមានឈ្មោះ ពីខាងមុខ edu.vn។
យោងតាមប្រភពដដែល បានបង្ហាញទៀតថា ក្រុម Hacker ទាំងអស់នេះ បានចូលគ្រប់គ្រងគេហទំព័រ របស់រាជរដ្ឋាភិបាលវៀតណាម រយៈពេល ជិត ២០ថ្ងៃ នៅចុងខែសីហា កន្លងមកនេះ។
គួរបញ្ជាក់ផងដែរ ជាង ៤,៨០០ គេហទំព័រវៀតណាម ត្រូវបានវាយប្រហារ ដោយក្រុម Hacker ក្នុងកំឡុងពេល ៩ខែ នៃឆ្នាំ ២០១៤ នេះ ដែលមានចំនួន ច្រើនជាងទ្វេរដង បើប្រៀបធៀប ទៅនឹងឆ្នាំ ២០១១ រហូត ដល់ ២០១៣៕
រូបតំណាង
ប្រភព៖ khmerload.comមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!