សាហាវ!​ បុរសម្នាក់ ចាក់សម្លាប់ អតីតមិត្តស្រីដ៏ស្រស់ស្អាត ៣៤កាំបិត ដោយសារតែនាង មិនព្រមត្រូវគ្នាវិញ

 
 

តៃវ៉ាន់៖ បុរសម្នាក់ បានចាក់សម្លាប់ អតីតមិត្តស្រីរបស់ខ្លួន បន្ទាប់ពី នាងបានប្រកែក  មិនព្រមត្រូវរ៉ូវ ជាមួយគាត់វិញ។

តាមសេចក្តីរាយការណ៍ ពី News Reports បានឲ្យដឹងថា បុរសម្នាក់នោះ ឈ្មោះ Zhang ជាសិស្សបញ្ចប់ ការសិក្សា នៅសាកល វិទ្យាល័យ National Taiwan  បានចាក់សម្លាប់អតីតមិត្តស្រី ឈ្មោះ Lin ដោយសារតែ នាងមិនព្រមត្រូវគ្នា ។

ចំពោះរឿងហេតុនេះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ទី២២ខែ កញ្ញា កន្លងទៅថ្មីៗនេះ ដែលលោក Zhang  បានទៅលេងផ្ទះ នាង Lin ដើម្បីចង់ និយាយ សម្រុះសម្រួលជាមួយគ្នា ប៉ុន្តែខាងស្រីវិញ គឺនាង មិនចង់ ស្រលាញ់គ្នា ជាមួយគាត់ម្តងទៀតនោះទេ ដូច្នេះនៅពេលនោះ ដែរ លោក Zhang  ក៏បាន សម្លុតគំរាមនាង ជាមួយនឹងរូបថតអាក្រាត របស់នាងថែមទៀតផង។ ស្រាប់តែភ្លាមៗនោះ រូបគាត់ក៏ បានទាញ កាំបិត ចិតផ្លែឈើ ទៅចាក់ លើដងខ្លួនរបស់នាង ៣៤កាំបិត បណ្តាលឲ្យ នាងស្លាប់នឹងកន្លែងកើតហេតុ តែម្តង។

យោងសម្តីប៉ូលីស បានបញ្ជាក់ថា នាង Lin ជាគ្រូបង្រៀនមតេយ្យម្នាក់ ហើយពួកគេ ទាំង២នាក់នេះ មានទំនាក់ទំនងជាមួយគ្នា បានរយៈ ពេល ៦ខែ ប៉ុន្តែក្រោយមកទៀត នាងក៏បានសុំបែកគ្នា ជាមួយលោក Zhang។

ជាមួយគ្នានោះដែរ លោក Zhang បានសារភាពថា ចំពោះរូបថតស្រាតរបស់នាង Lin នោះ គឺគាត់ បានថតនៅពេល ពួកគេបានដើរលេង ជាមួយ គ្នា នៅប្រទេសជប៉ុន។ ហើយគាត់ ក៏បានបន្ថែមទៀតថា រូបគាត់ពិតជា ស្រលាញ់នាង Lin ខ្លាំងណាស់៕

ចុះចំនែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះរឿងនេះ?   


ប្រភព៖ khmerload.com


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម