ក្នុងរដូវភ្ជុំបិណ្ឌជិះកាណូតទៅលេងវត្ត លើសចំណុះលិចស្លាប់ម្នាក់
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ក្នុងចំណោមមនុស្ស៣០នាក់បានលង់ទឹកស្លាប់ ខណៈពួកគេ នាំគ្នាជិះ កាណូតទៅលេងវត្ត ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ កញ្ញា ២០១៤ នៅចំណុច បឹងទំនប់ថ្មី ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
អ្នកភូមិទំនប់ថ្មីនិយាយរៀបរាប់ថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះទឹកភ្លៀង បានធ្លាក់មកជាច្រើនបណ្តាល ឲ្យ ទឹកបឹងទំនប់ថ្មី អូរជន់លិចផ្លូវ កន្លែងបង្ហៀរទឹក ដើរឆ្លងកាត់ទៅ វត្តមិនបាន ហើយប្រជាពលរដ្ឋរស់ នៅក្នុងភូមិទំនប់ថ្មី តែងតែនាំគ្នី គ្នាជិះកាណូតទៅវត្ត។ អ្នកភូមិបានបញ្ចាក់ថា មុនពេល កើតហេតុ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីចំនួន ៣០នាក់បាននាំគ្នា ជិះកាណូតឆ្លងទៅ លេងវត្តគោកសំព័រ ពេលទៅដល់ ពាក់កណ្តាល បឹងស្រាប់តែលិច កាណូតបណ្តាលឲ្យ បុរសម្នាក់ឈ្មោះវណ្ណ ស៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ លង់ទឹកស្លាប់ ក្រៅពីនោះពួកគេបាន ហែលមកដល់គោកវិញ រួចផុតពី សេចក្តីស្លាប់។
ស្ត្រីម្នាក់ត្រូវជាបងបង្កើតជនរងគ្រោះបានរៀបរាប់ថា នាងមានបងប្អូនចំនួន ៦នាក់ ស្រី៣នាក់ ចំណែកប្អូន ដែលលង់ទឹកស្លាប់ នេះជាកូនទី៤ក្នុង ចំណោមកូនទាំង៦នាក់ ហើយទើបតែ បានប្រឡងជាប់ ធ្វើជាគ្រូ បង្រៀន។ ឪពុកម្តាយបងប្អូនមានការ សោកស្តាយណាស់ បានមុជទឹករកតាំង ពីថ្ងៃទី២៣ រហូតមក ទល់់ថ្ងៃទី២៥ កញ្ញា ២០១៤ ទើបរកសពឃើញ យកមកធ្វើបុណ្យ ទៅតាមប្រពៃណី៕
ជនរងគ្រោះស្លាប់ដោយលង់ទឹក
ប្រភព៖ khmerload.com
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!