តារាសម្តែងស្រី Jesseca Liu ទម្លាយពី គន្លឹះនៃការថែរក្សា សម្រស់ ឲ្យនៅក្មេងជាងវ័យ

 
 

សឹង្ហបុរី៖ នាង Jesseca Liu  ជាតារាសម្តែងស្រី ដ៏ល្បី មួយរូប ដែលមានសម្រស់ស្អាត ទោះបីជានាង មានអាយុ៣៥ឆ្នាំ ទៅហើយក្តី។ កាលពីថ្មីៗនេះដែរ នាង Jesseca Liu  ក៏បានបង្ហើប ពីវីធីសាស្រ្តល្អៗ ក្នុងការថែ សម្ផស្ស របស់នាងដូចខាងក្រោម៖

ស្បែក៖ នាង Jesseca បាននិយាយថា "នៅពេលខ្ញុំ មានអាយុ១៣ឆ្នាំ ម្តាយរបស់ខ្ញុំ មានអាចម៍រុយជាច្រើន លើមុខ ដូច្នេះគាត់ ចង់ឲ្យខ្ញុំ និងប្អូន ស្រី ចេះការពារស្បែកមុខ តាំងពីពេលនោះមក"។ បន្ថែមពីនេះ ទៅទៀត រូបនាង បានបន្តថា នាងមិនផាត់មុខនោះទេ ប្រសិនបើនាង មិនចេញទៅក្រៅ ឬទៅធ្វើការ។ នាងគ្រាន់តែ លាបក្រែមការពារ កម្តៅថ្ងៃ និងលាបក្រែម បន្តិចតែប៉ុណ្ណោះ។

ជាពិសេសនោះ នៅពេលនាង បានថតឈុតបង្ហូរទឹកភ្នែក ឬក៏ជាប់ថត ដល់ពេលយប់ម្តងៗ នាងតែង ប្រើម៉ាស បិទនៅជុំវិញភ្នែក និង ម៉ាសបិទលើមុខ ជាប្រចាំផងដែរ។

ជាមួយគ្នានោះដែរ នាង Jesseca បានគិតថា ស្បែកមុខរបស់នាង ហាក់ដូច ជាឡើងជាតិខ្លាញ់ និងស្អិតៗ ខ្លាំង ដូច្នេះនាង ក៏ចាប់ផ្តើមប្រើ ក្រែម ការពារកម្តៅថ្ងៃ ចាប់ពីចុងឆ្នាំនេះមក។ ហើយផលិតផល ដែលនាង ប្រើមានឈ្មោះថា Sunshield SPF50 តម្លៃ៧២ដុល្លារ។

ចំនីអាហារ៖ នាង តែងតែព្យាយាម ទទួលទានបន្លែស្រស់ៗ ដើម្បីអាច ទទួលបាន នូវជាតិវីតាមីនជាច្រើន ពីក្នុងបន្លែ។ ជាពិសេស នៅពេលនាង ចេញទៅសម្តែងខាងក្រៅ ម្តងៗ នាងតែងតែ យកសាឡាដ ទុកសំរាប់បរិភោគផងដែរ។

ក្បាលពោះ៖ ចំពោះការពិសារទឹកត្រជាក់ Jesseca បានគិតថា វាជាផលអាក្រក់មួយ សម្រាប់ សរីរាង្គ ពីព្រោះ វាអាចធ្វើឲ្យ ដុះក្បាលពោះបាន។

ថែរក្សាស្បែក.ក៖  នាង Jesseca បាននិយាយថា "ខ្ញុំមានអារម្មណ៍ថា មានស្នាមជ្រួញនៅជុំវិញក របស់ខ្ញុំ ដូច្នេះ ខ្ញុំបានបន្ថែម ជាតិសេរ៉ូម ឈ្មោះថា Miracle Lift Serum តម្លៃ២៨០ដុល្លារ"។

កាត់បន្ថយភាពតានតឹង៖ វិធីដែលជួយ ឲ្យនាងបន្ថូរបន្ថយ នូវភាពតានតឹងបាននោះ គឺនាងចូលចិត្ត អានសៀវភៅ ឬក៏មើលខ្សែភាពយន្ត ជាដើម។

នេះជាគន្លឹះមួយចំនួន ក្នុងការថែរក្សាសម្រស់របស់ នាង Jesseca ៕  



ប្រភព៖​ khmerload.com


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម