ខឹងសុំលុយម៉ែ​២ម៉ឺន​រៀលមិនបាន​ យក​កាំបិត​ចិត​បន្លែ​ចាក់បំពង់​.កធ្វើអត្តឃាត​

 
 

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ ខឹងសុំលុយម្តាយ ២ម៉ឺនរៀលមិនបាន ក៏យកកូនកាំបិត ចិតបន្លែ ចាក់បំពង់.ក ប៉ុនប៉ងធ្វើអត្តឃាត ខ្លួនឯង តែត្រូវបាន អ្នកជិតខាងឃើញទាន់ ក៏នាំគ្នា ចាប់យកកូនកាំបិតវិញ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី២៣ កញ្ញា ២០១៤ ស្ថិតនៅក្នុង ភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។

ប្រភពបានឱ្យដឹងថា បុរសដែលប៉ង ធ្វើអត្តឃាត ឈ្មោះ គាវ សុជា អាយុ៣០ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ។

បើតាមសម្តីប្រពន្ធ បានឱ្យដឹងថា រូបគាត់ មានកូន៣នាក់ (ប្រុសទាំង៣) ជាគ្រួសារក្រីក្រណាស់ ដោយសារតែ ប្តីរូបនេះ មិនគិតពី ការងាររកស៊ី។ កាលពីកន្លងទៅ ប្តីរូបនេះ ប្រព្រឹត្តប្រើគ្រឿងញៀន ពេលដាច់ពីគ្រឿងញៀន ចេះតែដើរផឹកស្រា ដោយមិនគិត ពីប្រពន្ធកូន ខ្វះខាតជីវភាព រស់នៅទេ ទុកឱ្យរូបគាត់ ជាប្រពន្ធ ដើរបោកគក់ខោអាវ ឱ្យគេបានលុយកាក់បន្តិបន្តួច មកចិញ្ចឹមជីវិត ។

គាត់បន្តថា មុនពេលកើតហេតុ ប្តីគាត់ដើរទៅផ្ទះម៉ែបង្កើត ដើម្បីទៅសុំលុយ ២ម៉ឺនរៀល តែម៉ែមិនឱ្យ ក៏ត្រឡប់មកផ្ទះវិញ ហើយបាន សុំលុយគាត់ ១ម៉ឺនរៀល ទៅទិញស្រាផឹក ពេលផឹកអស់ ចំនួន៤កំប៉ុង ស្រាប់តែ យកកូនកាំបិត មកចាក់បំពង់.ក ជាប់។ បន្ទាប់មករូបគាត់ បានស្រែកឱ្យ អ្នកជិតខាង ជួយមកចាប់ ដកយកកាំបិតវិញ និងនាំយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ឯកជន ក្នុងស្រុកអន្លង់វែង តែដោយសារ របួសធ្ងន់ធ្ងរ ពេកបានបញ្ជូនបន្ត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តសៀមរាបវិញ ។

ប្រភព៖ khmerload.com


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម