មានរឿងអីកើតឡើងបន្ទាប់ពី ឱក សុគន្ធកញ្ញា និង សុគន្ធ និសា ជល់កែវគ្នា!
រសៀលម្សិលមិញនេះ កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា សុគន្ធ និសា ព្រមទាំងតារា ៣ នាក់ទៀត គឺ លោក ឆន សុវណ្ណារាជ, កញ្ញា ទេព បូព្រឹក, និង DJ Stella Nutella បានជល់កែវគ្នា ក្នុងកម្មវិធីសន្និសីទកាសែតមួយស្ដីពីព្រឹត្តិការណ៍ Hennessy Artistry Cambodia ប្រចាំឆ្ នាំ២០១៤ នៅឯសណ្ឋាគារ ណាហ្កាវើលដ៍ ។
ការជល់កែវគ្នានេះ ក្នុងនៃមួយបញ្ជាក់ថា ពួកគេនឹងចាប់ដៃគ្នាច្រៀងជាមួយគ្នាឲ្យក្រុមហ៊ុនស្រាខាងលើ ក្នុងកម្មវិធី Hennessy club Series។ កម្មវិធីមួយនេះមានរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ រហូតដល់ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤ ដែលប្រព្រឹត្តិទៅនៅតាមក្លឹបកម្សាន្តប្រណិតៗជាច្រើន ក្នុងរាជធានីភ្នំពេញ។ ក្លឹបកម្សាន្តដែលពួកគេនឹងត្រូចច្រៀង ក្នុងនោះរួមមាន Vito Retro club, Jet’s Studio, The Voyage, Zeus, Nova, Friday Lounge,and EPIC club។
Hennessy Artistry Cambodia ឆ្នាំ ២០១៤ ដែលជាព្រឹត្តិការណ៍ធំចុងក្រោយនឹងប្រារព្ធធ្វើនៅសាលសន្និបាតកោះពេជ្រ នាថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៤ ដោយក្រុមហ៊ុនរំពឹងថា នឹងមានភ្ញៀវចូលទស្សនារាប់ពាន់អ្នក។ សំបុត្រចូលរួមកម្មវិធីធំប្រចាំឆ្នាំ និងត្រូវបានផ្ដល់ជូនដល់អតិថិជនដែលពិសា ស្រា Hennessy Artistry ទៅតាមចំនួនកំណត់របស់ក្លឹបកម្សាន្តនីមួយៗខាងលើ ឬ តាមរយៈការចូលលេង https://www.facebook.com/HennessyCambodia
នេះជាឆ្នាំទី ៥ ហើយ ដែល Hennessy Artistry ប្រារព្ធធ្វើនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំទៅ កម្មវិធីខ្នាតអន្តរជាតិមួយនេះ បានធ្វើនៅសណ្ឋាគារ សូហ្វីតែល។ មានតែតារាចម្រៀងខ្មែរ ២ នាក់ ប៉ុណ្ណោះ ដែលចូលរួមច្រើន គឺ កញ្ញា វណ្ណ នីឡា និង លោក ប៉ុង ម៉ានិត ចំណែកតារាចម្រៀងបរទេស មានកញ្ញា ខាត់ទ្រីយ៉ា តារាចម្រៀងមកពីប្រទេសថៃ និង ក្រុម DJ មកពីបរទេសល្បីឈ្មោះជាច្រើននាក់ទៀត។ ខាត់ទ្រីយ៉ា និង ម៉ានិត បានច្រៀងជាមួយគ្នា ប៉ុន្តែសម្រាប់ឆ្នាំនេះ នៅមិនទាន់ដឹងថា តារាចម្រៀងណាច្រៀងជាមួយចម្រៀងណាមួយនៅឡើយទេ ៕
ប្រភព៖ sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!