អបអរសាទរភ្ជុំបិណ្ឌ​ សាលាក្រុង​បើកស្ពានជ្រោយចង្វាថ្មី​​ឲ្យធ្វើដំណើរ​បណ្តោះអាសន្ន​​ចាប់ពី​ថ្ងៃទី២១ ​កញ្ញា

 
 

រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និង បញ្ចៀសការ កកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ នឹងបើកស្ពាន ជ្រោយចង្វាថ្មី ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរ បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ កញ្ញា ២០១៤ ។

នេះបើយោងតាមលោក សំា ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលបង្ហើប បា្រប់កោះសន្តិភាព នៅរសៀលថ្ងៃទី១៩ កញ្ញា ២០១៤ ។

បើតាម លោក សំា ពិសិដ្ឋ ស្ពានជ្រោយចង្វាទី២នេះ នឹងបើកឲ្យដំណើរ ការបណ្តោះអាសន្ន ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៦ល្ងាច ប៉ុណ្ណោះ ព្រោះស្ពាន មិនទាន់ធ្វើបង្កាន់ដៃរួចរាល់ ។

លោកប្រធាន មន្ទីរសាធារណការ រាជធានីភ្នំពេញ បន្តថា បន្ទាប់ពីបើកឲ្យ ដំណើរការបណ្តោះអាសន្ន ស្ពានជ្រោយចង្វាថ្មី នេះ ក៍មិនអនុញ្ញាត ឲ្យរថយន្តធុនធំ និងអ្នកថ្មើរជើង ឆ្លងកាត់នោះដែរ ៕

ប្រាភព៖ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម