ញាក់សាច់! មនុស្សមួយក្រុម នាំគ្នា ដេកលើអង្រឹង ចងនៅលើ ជ្រលងភ្នំ

 
 

អ៊ីតាលី ៖ តើប្រិយមិត្តហ៊ាន គេងលើអង្រឹង ដែលចងនៅលើជ្រលងភ្នំ មានកំពស់រាប់ពាន់ ម៉ែត្រផុតពីដីដោយមានអារម្មណ៍ មិនភ័យខ្លាចដែរឫទេ?

ពិតណាស់មិនមែន មនុស្សគ្រប់គ្នាសុទ្ធតែ មានអារម្មណ៍ល្អឡើយ នៅពេលដែលគេងលើអង្រឹង ដែលបានចង កំពស់រាប់ពាន់ម៉ែត្រ បែបនេះ។ យ៉ាងណាមិញ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មនុស្សមួយក្រុម បាននាំគ្នាចងអង្រឹង ដេកលើជ្រលងភ្នំអាល់ នៅក្នុងប្រទេសអ៊ីតាលី ដោយគ្មានការភ័យខ្លាចអ្វីឡើយ។

មនុស្សមួយក្រុម ដែលមិនខ្លាចទីខ្ពស់ទាំងអស់នេះ គឺជាសមាជិក នៃក្រុមអត្តពលិក ចូលរួមធ្វើដំនើរ នៅក្នុងកម្មវិធី International Highline Meeting ដែលប្រារព្ធឡើង នៅលើភ្នំ Monte Piana ប្រទេសអ៊ីតាលី។

ការសម្ភោពនៃ ការជូបជុំកម្មវិធីនេះ បានធ្វើឡើង នៅក្នុងឆ្នាំ ២០១២ នៅពេលដែលភ្នំ Monte Piana ត្រូវបានគេចាត់ទុកថា ជាកន្លែងដែលល្អបំផុត សំរាប់កីឡា ពីព្រោះតែវា ងាយស្រូល ក្នុងការធ្វើដំនើរ និង ធ្លាប់មានប្រវត្តិរុងរឿង រូមជាមួយនឹង ទេសភាពដ៏ស្រស់ត្រកាល។

ក្រុមអត្តពលិករ មួយក្រុមនេះ បានមកជួបជុំគ្នា រយៈពេលមួយសប្តាហ៍ ដើម្បី ហ្វឹកហាត់ខាងផ្នែកកីឡារបស់ពួកគេ ដោយគ្មានការរំខាន ហើយវាបានទទួលជោគជ័យ តាំងពីពេលនោះមក រហូតដល់ពួកគេ បានប្រារព្ធ កម្មវិធីជួបជុំគ្នានេះ ជារៀងរាល់ឆ្នាំ៕

ចង់ដឹងយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖








 ប្រភព៖ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម