ឈិត សុវណ្ណបញ្ញា ធ្លាយដំណឹង ស្នេហ៍ជាមួយប្រុស អាណិកជនខ្មែរ កាណាដា
ភ្នំពេញ៖ ក្រោយពីមានឈ្មោះល្បី ជាថ្មីឡើងវិញ លើវិថីសិល្បៈ ឈិត សុវណ្ណបញ្ញា ត្រូវបានចោមរោម ដោយព័ត៌មានស្នេហា បន្តកន្ទុយគ្នា ។ ចុងក្រោយនេះ មានដំណឹងថា មានបុរសអាណិកជន កាណាដាម្នាក់ កំពុងតាមថ្ពក់បេះដូង តារាមុខស្រស់ ឈិត សុវណ្ណបញ្ញា ស្របពេលដែល គេល្បីថា នាងក៏កំពុងមាន សម្ព័ន្ធភាពស្នេហា ដ៏ច្របូកច្របល់ នៅក្នុងស្រុក ។
ប្រភពព័ត៌មាន ក្រៅសង្គមសិល្បៈ បានផ្តល់ដំណឹងមកថា តារាចម្រៀង ដើមទ្រូងស្អាត ទ្រលុកទ្រលន់ ល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា បានបង្កើតទំនាក់ទំនងមួយ ដែលអាចឈានដល់ ចំណងស្នេហ៍ស៊ីជម្រៅ ជាមួយបុរសខ្មែរ សញ្ជាតិកាណាដាម្នាក់ ។ បុរសនោះត្រូវគេដឹងថា មានអាយុជាង ៣០ឆ្នាំ និងកំពុងបម្រើការ ក្នុងក្រុមហ៊ុនធំមួយ នៅទីនោះ ។
ប្រភពដដែល លើកឡើងថា ពួកគេទាំងពីរ បានស្គាល់គ្នាតាម រយៈការណែនាំ ពីសំណាក់បងប្អូន និង បានផ្តោះផ្តងសាសង គ្នាយ៉ាងសប្បាយ រីករាយទៀតផង ។ បើទោះបីជាពេលនេះ កញ្ញា ឈិត សុវណ្ណបញ្ញា និង បុរសម្នាក់នោះ នៅឆ្ងាយពីគ្នាបន្តិច ក៏ពិតមែន តែពួកគេបានទាក់ទងគ្នា ជាប្រចាំដោយការ និយាយទូរស័ព្ទ ឆ្លើយឆ្លងគ្នាទៅវិញទៅមក និងតាមសារអេឡិច ត្រូនិចជាដើម ។
ប្រភពបានបញ្ជាក់ថា បុរសម្នាក់នះស្រឡាញ់ ឈិត សុវណ្ណបញ្ញា ខ្លាំងណាស់រាល់ ពេលឲ្យតែបានឃើញ វត្តមានរបស់នាង ក្នុងកញ្ចក់ទូរទស្សន៍ម្តងៗ គឺតែងតែនិយាយលើក សរសើរពីតារាស្រីរូបនេះ មិនដាច់ពីមាត់ឡើយ ។ មិនតែប៉ុណ្ណោះ គេក៏ដឹងថា ប្រុសអាណិកជនខាងលើ មានបំណងចង់ ឡើងយន្តហោះ មកស្រុកខ្មែរ ដើម្បីជួបបញ្ញា ទៀតផង ។
គេហទំព័រ LookingTODAY មិនទាន់ស្វែងការបំភ្លឺ ពីកញ្ញា ឈិត សុវណ្ណបញ្ញា បាននៅឡើយទេ ។ LookingTODAY នឹងព្យាយាម ទំនាក់ទំនង ដើម្បីសំការបកស្រាយ ពីកញ្ញា ឈិត សុវណ្ណបញ្ញា នៅពេលក្រោយ ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!