Tous Les Jours ​ពង្រីក​ខ្លួន​​​​ផ្ដល់​ឲ្យ​អតិថិជន​កាន់​តែ​ងាយ​ទទួល​​​រស់ជាតិ​សម្បូរ​បែប

 
 

ដើម្បី​​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ដល់​អតិថិជន​​ទទួល​យក​រស់ជាតិ​​​​ឈ្មុយឆ្ងាញ់​ ​និង​​​សម្បូរបែប​របស់​ខ្លួន​​ ​​ហាង​នំ​ប៉័ង​​​​អន្តរជាតិ​ Tous Les Jours ​​​ពេល​នេះ​​បាន​បើក​សាល​ល្បង​សាខា​​ថ្មី​បន្ថែម​មួយ​ទៀត​ ​​​​នៅ​មណ្ដោយ​​មហា​វិថី​កម្ពុជា​ក្រោម​។

 សាខា​កូន​ពៅ​​​​នៅ​កែង​ស្តុប​​វិថី​កម្ពុជា​​ក្រោម និង ​ផ្លូវ​​ចុះ​ពី​​​វិទ្យាស្ថាន​ភាសា​បរទេស​ (IFL) ​​​នេះ​​ នឹង​ចាប់​​​​ផ្ដើម​បម្រើ​អតិថិជន​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​​​អាទិត្យ​​ទី​១៩​កញ្ញា​​ខាង​មុខ​នេះ​​។ ប៉ុន្តែ​ថ្ងៃ​នេះ​លោក​អ្នក​ក៏​អាច​អញ្ជើញ​ទៅ​ភ្លក់​ នំ​​​​ប៉័ង​ច្រើន​មុខ​​ច្រើន​រស់ជាតិ ​ដែល​ចម្អិន​ថ្មី​ៗ​​នៅ​​ទី​នោះ​បាន​ហើយ​។

 ​នេះ​ជា​​សាខា​ទី​៥​ បន្ទាប់​ពី​ហាង​​នំប៉័ង​លំដាប់​អន្តរជាតិ​មាន​ប្រភព​មក​ពី​កូរ៉េ​​​មួយ​នេះ​ ឈាន​​មក​​​បម្រើ​ទីផ្សា​​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​២០១២។ ២​ឆ្នាំ​​មក​​នេះ​​ Tous Les Jours ​បាន​​​កើន​ការ​គាំទ្រ​ជា​​​លំដាប់​ ​​​រហូត​​​រំលេច​ខ្លួន​​នៅ​​​​ទីតាំង​សំខាន់​​ៗ​ដូច​ជា ផ្លូវ​មុនីវង្ស​ វិថី​​ព្រះ​សីហនុ​ ផ្សារ​ទំនើប​សុវណ្ណា ផ្សារ​អ៊ីអន និង​​ផ្លូវ​កម្ពុជា​ក្រោម​​​នេះ​ឯ៕

TOUS-les-JOURS-Cambodia(1)

TOUS-les-JOURS-Cambodia(2)

TOUS-les-JOURS-Cambodia(4)

ប្រភព៖​ sabay

 

 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម