អាយុ៥ឆ្នាំសោះ តែកម្ពស់ ១,៧០ម៉ែត្រ ជាប់កំណត់ត្រាពិភពលោក
កុមារម្នាក់នៅប្រទេសឥណ្ឌាឈ្មោះ Karan Singh ដែលមានអាយុទើប ៥ឆ្នាំ តែមានកម្ពស់ដល់ទៅ ១,៧០ម៉ែត្រ ក្លាយជាក្មេងដែលខ្ពស់ជាងគេបំផុតលើលោកក្នុងវ័យដូចគ្នា។
Karan Singh (កណ្ដាល) និងកុមារវ័យស្របាលគ្នា
ទោះយ៉ាងណា វាមិនមែនជារឿងភ្ញាក់ផ្អើលអីទេ ព្រោះ Singh បានប្រសូតក្នុងគ្រួសារមហាកម្ពស់ស្រាប់ទៅហើយ។ ឪពុករបស់ Singh មានកម្ពស់ ១,៩២ម៉ែត្រ ខណៈម្ដាយមានកម្ពស់ដល់ទៅ ២,១៨ម៉ែត្រ ដែលជាស្ត្រីខ្ពស់ជាងគេបំផុតក្នុងប្រទេសឥណ្ឌារហូតដល់ឆ្នាំ ២០១២។ ក្ដីសុបិនរបស់កុមារាកម្ពស់ដាច់គេលើលោកនេះ គឺចង់ក្លាយជាកីឡាករបាល់បោះអាជីពម្នាក់ ហើយវេជ្ជបណ្ឌិតក្នុងតំបន់បានបញ្ជាក់ថាក្ដីស្រមៃនេះអាចក្លាយជាការពិត ព្រោះ Singh គ្មានបញ្ហាសុខភាពអ្វីឡើយ។
ក្នុងឆ្នាំ ២០០៨ Karan Singh ធ្លាប់ជាប់កំណត់ត្រាពិភពលោកម្ដងរួចមកហើយ ជាទារកដែលធ្ងន់ និងវែងជាងគេបំផុតពេលកើតភ្លាម ដោយមានប្រវែងខ្លួនជាង ៦តឹក និងទម្ងន់ប្រហែល ៧គីឡូក្រាម។
ពីស្តាំមកឆ្វេង កុមារទាំងបីនាក់មានអាយុរៀងគ្នា ៦ ឆ្នាំ, ៧ ឆ្នាំ, ៩ ឆ្នាំ ខុសតែ Karan Singh មានអាយុត្រឹម ៥ ឆ្នាំប៉ុណ្ណោះតែកម្ពស់ដាច់គេ
Karan Singh និងម្ដាយ ជាមួយសមាជិកគ្រួសារដទៃទៀត
ប្រភព៖ sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!