បុរសម្នាក់ ត្រូវចាប់ខ្លួន ដោយសារតែ ប៉ុនប៉ងហែលទឹក ដើម្បីទៅជួប មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

 
 

កូរ៉េខាងត្បូង៖ បុរសជនជាតិ អាមេរិកម្នាក់ ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរ កូរ៉េខាងត្បូង បន្ទាប់ពីរូបគេ ប៉ុនប៉ងលោតចូលទឹក ដើម្បីហែល ទៅ ជួប មេដឹកនាំ កូរ៉េខាងជើង លោកប្រធានាធិបតី គីម ជុងអ៊ុន។ ការចាប់ខ្លួននេះគឺធ្វើឡើង កាលពីថ្ងៃអង្គារកន្លងទៅ នៅត្រង់ទន្លេ Han ដែល ជាព្រំប្រទល់ ធម្មជាតិ រវាង ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

សារព័ត៌មានមួយបាន ឲ្យដឹងថា គេប្រទះឃើញ បុរសអាយុខ្ទង់ជាង ២០ ឆ្នាំខាងលើ នៅក្បែរច្រាំងភាគ ខាងត្បូងទន្លេ Han ហើយបុរសនោះ បាន ប្រាប់ ឆ្មាំព្រំដែនថា គេចង់ហែលឆ្លងទន្លេនោះទៅកូរ៉េខាងជើង ដើម្បីជួបលោក គីម ជុងអ៊ុន។

ផែនទីដែលបង្ហាញពីព្រំដែនកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅត្រង់ទន្លេ HAN

ស្រដៀងគ្នានេះដែរ កាលពីឆ្នាំមុន ទាហានរបស់កូរ៉េខាងត្បូង បានបាញ់សំលាប់ ពលរដ្ឋរបស់គេម្នាក់ បន្ទាប់ពីពលរដ្ឋម្នាក់នោះ ព្យាយាម ហែលឆ្លង ទៅដែនទឹក កូរ៉េខាងជើង ហើយកាលពីឆ្នាំ ១៩៩៦ ពលរដ្ឋអាមេរិកម្នាក់ ឈ្មោះ Evan Hunziker ដែលមានអាការៈស្រវឹងបាន ស្រាតហែលទឹក ឆ្លងពីទន្លេ Yalu របស់ចិន ទៅដល់ដែនដីកូរ៉េខាងជើង។ រូបគាត់ត្រូវបានចាប់ខ្លួន ពីបទធ្វើចារកម្ម តែត្រូវបានដោះលែង ចេញ មកវិញ បន្ទាប់ពី ជាប់គុកបាន ៣ខែ បន្ទាប់ពីមានការធានាពី លោក Bill Richardson សមាជិក សភា ប្រចាំរដ្ឋ New Mexico របស់ ប្រទេស អាមេរិក។

គូសបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុន នៅឯកូរ៉េខាងជើងឯណោះវិញ បានកាត់ទោសបុរស ជនជាតិ អាមេរិកម្នាក់ផ្សេងទៀតឈ្មោះ Matthew Miller វ័យ២៦ឆ្នាំ ឲ្យជាប់គុកចំនួន ៦ឆ្នាំ ពីបទ ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង (hostile acts)៕

អាមេរិកម្នាក់ផ្សេងទៀតឈ្មោះ Matthew Miller ជាប់ចោទពីបទប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង


ប្រភព៖ khmerload.com.kh



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម