មន្ទីរពេទ្យ​កាល់​ម៉ែត​ បន្ថែម​ឧបករណ៍​ទំនើបៗ

 
 

មន្ទីរពេទ្យ​កាល់​ម៉ែត ​បាន​ទទួល​នូវ​បរិក្ខារ​ពេទ្យ ​ដែល​ត្រូវ​ដាក់​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ប្រព័ន្ធ​រូប​ភាព​បេះដូង​​សរសៃ​ឈាម​បេះដូង​ ​ឧបករណ៍​ជំនួយ​ការ​ដក​ដង្ហើម​ ​ម៉ាស៊ីន​អេ​កូ​សាស្ត្រ​​ផ្សេងៗ ​និង ​ប្រព័ន្ធ​រូប​ភាព​សម្រាប់​ការ​វះ​កាត់​ពី​មូលនិធិ​ GE ដើម្បី​អភិវឌ្ឍន៍​​​​​​វិស័យ​សុខា​ភិ​បាល​​នៅ​កម្ពុជា​។

Untitled-13ge

មូល​និ​ធិ GE កំពុង​ធ្វើ​ជា​ដៃ​គូរ​ជា​មួយ​ក្រសួង​សុខា​ភិ​បាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពង្រីក​នូវ​សេវា​ថែ​ទាំ​សុខភាព​សម្រាប់​ប្រជាជន ​ដែល​ទទួល​ការ​ថែ​ទាំ​មិន​គ្រប់​គ្រាន់​។ មូល​និ​ធិ​នេះ​ មាន​គម្រោង​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ដោយ​ដាក់​ឲ្យ​ដំណើរការ​បរិក្ខារ​វេជ្ជសាស្ត្រ  ព្រម​ទាំង​បណ្ដុះ​បណ្ដាល​បុគ្គលិក​សម្រាប់​មូលដ្ឋាន​សុខាភិបាល និង ​ពង្រីក​កម្មវិធី​ថ្មី​ៗ​ ឲ្យ​ទឹក​ប្រាក់​វិនិយោគ​សរុប​របស់​អភិវឌ្ឍ​វិស័យ​សុខា​ភិ​បាល​ជា​សាកល​នៅ​កម្ពុជា​កើន​ឡើង​ដល់​ ១៣ លាន​ដុល្លារ ​អាមេរិក​ក្នុង​រយៈ​ពេល​ ៧ ឆ្នាំ។

 លោក​វេជ្ជបណ្ឌិត​ David Barash នាយក​ផ្នែក​វេជ្ជសាស្ត្រ​ នៃ​មូល​និ​ធិ​ GE បាន​មាន​ប្រសាសន៍​ថា ​នេះ​ជា​សារសំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​វិសាលភាព​ និង​ ការ​ជំរុញ​ការ​កែ​លំ​អរ​ប្រកប​ដាយ​និរន្តរ​ភាព​នៅ​ក្នុង​ផ្នែក​សុ​ខា​ភិ​បាល​ ។

 អនុ​ប្រធាន​មូល​និ​ធិ​ GE និង​ ជា​ប្រធាន​អគ្គ​នាយក​នៃ​ Global Growth & Operations លោក John Rice បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​លទ្ធភាព​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ប្រកប​ដោយ​គុណភាព ​និង​ ការ​ប្រើ​ប្រាស់​ផលិត​ផល​ និង​ ជំនាញ​ ដើម្បី​ជួយ​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ ដែល​មាន​សុខ​ភាព​ល្អ​គឺ​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ និង​បញ្ជាក់​ថា​មូល​និ​ធិ​ GE គឺ​ជា​ដៃ​គូ​រយៈ​ពេល​វែង​មួយ​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាជន​ និង ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ពិត​ប្រាកដ​មែន ។

 មូល​និ​ធិ​ GE ជា​អង្គការ​មនុស្ស​ធម៌​បង្កើត​ឡើង ​ដើម្បី​​ឲ្យ​ប្រជាជន​ក្នុង​ពិភពលោក​មាន​ជីវិត​ល្អ​ប្រសើរ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​សកល៕

Untitled-1ge
ប្រភព៖ sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម