សមត្ថកិច្ច​ឃាត់​​ខ្លួន​ជន​ជាតិ​ថៃ៣នាក់ ពាក់​ព័ន្ធ​​​ចរាចរ​​លុយ​​ដុល្លារ​​ក្លែង​​ក្លាយ​​ជាង​​៧លាន​​ដុល្លារ​​នៅស្រុក​ភ្នំ​ព្រឹក

 
 

ខេត្តបាត់ដំបង ៖ ជនជាតិថៃ៣នាក់ ត្រូវនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយ នគរបាលស្រុកភ្នំព្រឹក ធ្វើការឃាត់ខ្លួន ដោយពួកគេ ជាប់ពាក់ព័ន្ធនឹង ការចរាចរ លុយដុល្លារក្លែងក្លាយ ជាង៧លានដុល្លារ ។

ការឃាត់ខ្លួន ធ្វើឡើង កាលពីវេលា ម៉ោង១១និង ១០នាទីព្រឹក ថ្ងៃទី១៩ កញ្ញា នៅក្នុងសាយឡូ របស់ឈ្មោះ ហួត អូន ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ។

បើតាមសេចក្តីរាយការណ៍ ឱ្យដឹងថា ជនសង្ស័យ ជាជនជាតិថៃ ខាងលើ ១-ឈ្មោះ ជីត គីប ភេទប្រុស អាយុ៤៧ឆ្នាំ ២-ឈ្មោះ ប្រា ម៉ូត ភេទប្រុស អាយុ៤៣ឆ្នាំ និង ៣-ឈ្មោះ ចំរ៉ាត់ វង្សា ភេទប្រុស អាយុ៤៣ឆ្នាំ ។ ក្រោយពីឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានលុយ ដុល្លារក្លែងក្លាយ ចំនួន ៣កេះ ស្មើនឹង ៧លាន ១សែន ៦ម៉ឺនដុល្លារ ។

បច្ចុប្បន្នជនសង្ស័យ បាននិងកំពុង ត្រូវសមត្ថកិច្ច សាកសួរ នៅអធិការដ្ឋាន ស្រុកភ្នំព្រឹក ៕



ប្រភព៖ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម