ពិតជាអស្ចារ្យ! អ្នកថែសួនម្នាក់អាចដាំ ខ្ទឹមបារាំងយក្សទម្ងន់ដល់ទៅជាង១០ គ.ក ជាប់កំណត់ត្រាពិភពលោក

 
 

បរទេស ៖ ប្រិយមិត្តប្រាកដជាធ្លាប់ ហាន់ខ្ទឹមបារាំងធម្មតា ហើយចេញទឹកភ្នែក  ប៉ុន្តែ បើលោកអ្នក ហ៊ាន់ខ្ទឹមបារាំងយក្សនេះវិញ ប្រាកដជាយំ ក្លាយជាស្ទឹងជាមិនខាន។ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ បានដាំដុះខ្ទឹមបារាំង ដែលធំជាងគេ ក្នុងពិភពលោក និង ជាប់កំណត់ត្រា ពិភពលោកទៀតផង។

ខ្ទឹមបារាំងយក្ស ដែលមានទម្ងន់ ៨.៥ គីឡូក្រាមនេះ ត្រូវបានជាប់ ក្នុងកំណត់ត្រាពិភពលោក ថាជាខ្ទឹមបារាំង ដែលធំជាងគេ ក្នុងពិភពលោក និង ត្រូវបានដាំដុះដោយ អ្នកថែសូនម្នាក់ លោក Tony Glover មានវ័យ ៤៩ ឆ្នាំ។ មិនតែប៉ុណ្ណោះទេ លោកក៏ធ្លាប់បានដាំ ខ្ទឹមបារាំង ទម្ងន់ ៤.៥ គីឡូក្រាម និង ជាប់កំណត់ត្រា ពិភពលោក ម្តងរួចមកហើយ។

លោក Glover បានឲ្យដឹងថា ដើម្បីដាំខ្ទឹមបារាំងឲ្យបានធំដូច្នេះ លោកបានបន្ថែម សារធាតុចិញ្ចឹម ដែលសំបូរ ដោយជាតិអាសូត និង ត្រូវប្រាកដថា វាបានទទួលជាតិសំណើម គ្រប់គ្រាន់ គឺបានទៅហើយ។ ម្យ៉ាងទៀត លោកថែមទាំង បានដាក់វាដាំ នៅក្នុងផ្ទះកញ្ចក់ ទៀតផង ដើម្បីឲ្យ វាបានទទួល ពន្លឺព្រះអាទិត្យគ្រប់គ្រាន់។

លោកបានបន្តថា ដើម្បីទទួលបាន ខ្ទឹមបារាំងយក្សមួយនេះ លោកបានចំណាយពេល ជិតមួយឆ្នាំ។ ប៉ុន្តែទោះបីជាវា មានរយៈពេលយូរ លោកនៅតែស្រលាញ់ និង ចូលចិត្តធ្វើវាជានិច្ច ដែលលោក បានចាប់ផ្តើមដាំដុះដំណាំ ចាប់តាំងពីលោក មានអាយុ ១៦ ឆ្នាំ មកម្លេះ។ យ៉ាងណាមិញ សំរាប់ខ្ទឹមបារាំងធម្មតា យើងអាចទិញក្នុងតម្លៃ ថោក ប៉ុន្តែ សំរាប់ខ្ទឹមបារាំងយក្សនេះវិញ លោក Glover ប្រាកដជាអាច រកប្រាក់ចំនួល បានច្រើនជាងខ្ទឹមបារាំងធម្មតា ជាក់ជាមិនខាន។

លោក Glover និង ខ្ទឺមបារាំងយក្ស 

ប្រភព៖ khmerload




 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម