ក្រុមអាជីវករខ្មែរ ជាង១០០នាក់ យករថយន្ត បិទច្រកទ្វារប៉ោយប៉ែត ប្រឆាំងនឹងការប្រមាថ មើលងាយពី សមត្ថកិច្ចថៃ
ក្រុងប៉ោយប៉ែត ៖ កាលពីព្រឹក ម៉ោង១០ និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមអាជីវករខ្មែរ ដែលមានមុខរបរ ចេញចូលរកស៊ី ក្នុងទឹកដីថៃ មានគ្នាប្រមាណ ជាង១០០នាក់ បានផ្ទុះកំហឹង នាំគ្នាធ្វើបាតុកម្ម សារជាថ្មី ដោយយករថយន្ត ជាច្រើនគ្រឿង បិទច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតតែម្តង ដើម្បីជាការព្រមាន ដល់អាជ្ញាធរថៃ ដែលកន្លងមក តែងតែធ្វើទុក្ខ បុកម្និញ ដល់ពួកគាត់ មិនចេះឈប់ឈរ លើសពីនេះ ទៅទៀតនោះ អាជ្ញាធរថៃ បានប្រមាថមើលងាយ ជនជាតិខ្មែរថា ជាឆ្កែសុំទាន ចូលក្នុងប្រទេស របស់គេទៀតផង ។
លោក ម៉ង់ ពុទ្ឋី ជាមេក្រុមបាតុករ បានថ្លែងប្រាប់ ឱ្យដឹងថា មូលហេតុដែល ក្រុមបាតុករ បិទច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត នាពេលនេះ គឺដោយសារ តែពួកគាត់ស៊ូទ្រាំ នឹងការប្រមាថ មើលងាយ មើលថោក ពីសំណាក់ សមត្ថកិច្ចថៃ មិនបាន ដោយពួកគេ ប្រើពាក្យសម្តី អសុរសមើលងាយ មកលើក្រុម រូបលោកជាខ្មែរ ។ លោកបន្តថា សមត្ថកិច្ចភាគីថៃ ពេលដែលឃើញ ជនជាតិខ្មែរ បើករថយន្តចូល ទៅក្នុងទឹកដីថៃ ពួកគេតែងតែជេរថា ពួកអាខ្មែរសុំទាន ក្រៅតែពីការជេរប្រមាថ សមត្ថកិច្ចថៃ បានរឹតបណ្តឹង គ្រប់បែបយ៉ាង មកលើរថយន្តខ្មែរ ដែលចេញចូល ប្រទេសថៃ ខណៈដែល រថយន្តថៃ ដឹកទំនិញ ចេញចូលមក ក្នុងប្រទេសកម្ពុជា រាប់ពាន់គ្រឿង ក្នុងមួយថ្ងៃៗ តាមទំនើងចិត្ត គ្មានសមត្ថកិច្ច កម្ពុជាណាមួយ ហ៊ានទៅក្បែរ រថយន្តថៃឡើយ ខុសពីរថយន្តខ្មែរ នៅពេលចូលទៅ ក្នុងទឹកដីថៃម្តងៗ ភ្នែកនៅនឹងកញ្ចឹង.ក ត្រូវសមត្ថកិច្ចថៃ មើលងាយមើលថោក សព្វបែបយ៉ាងតែម្តង ៕
ប្រភព៖ khmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!