តារាៗ​១​ជីវិត មិន​ខ្ចី​ប្តូរ​ទ្រនំ​សោះ!!!

 
 

ស្ទើរ​តែ​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​ការ​ផ្លាស់​ប្តូរ​ទ្រនំ​ពី​មួយ​ទៅ​មួយ​សម្រាប់​តារា​ចម្រៀង ខណៈ​តារា​ចម្រៀង​ភាគ​ច្រើន​បំផុត​ឈរ​លើ​ផ្លូវ​នេះ ក្នុង​នោះ​មាន​ដូច​ជា មាស សុខ​សោភា ឆន សុវណ្ណា​រាជ សុគន្ធ និសា ជា​ដើម​ដែល​បាន​ប្តូរ​ផលិតកម្ម​បន្ត​បន្ទាប់។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ គេ​ឃើញ​មាន​តារា​ចម្រៀង​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ ដែល​ស្មោះ​ស្ម័គ្រ​ទ្រនំ​ចាស់​មិន​ផ្លាស់​ទៅ​ទ្រនំ​ថ្មី​ នេះ​ដោយ​គិត​ត្រឹម​ពី​ពួក​គេ​ចាប់​ផ្ដើម​រហូត​មក​ដល់​ពេល​នេះ។ ពួក​គេ​ទាំង​នោះ​មាន៖

 លោក ព្រាប សុវត្ថិ ៖ តារា​ចម្រៀង​ដែល​ឈ្មោះ​ដើម “ស្នាយ” រូប​នេះ បាន​ចូល​ធ្វើ​តារា​ចម្រៀង​អាជីព​ក្នុង​ផលិតកម្ម​ហង្សមាស​ជាង ២០​ឆ្នាំ​មក​ហើយ​តាំង​ពី​ឆ្នាំ ១៩៩០។ លោក ព្រាប សុវត្ថិ ចាប់​ផ្ដើម​ដំបូង​ច្រៀង​ជា​គូ​ជាមួយ​កញ្ញា ទូច ស៊ុននិច និង​ក្រោយ​មក​លោក​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​បទ “អូន​ជា​បេះដូង​បង” និង​បន្ត​បន្ទាប់​ទៀត​មាន​បទ​ចម្រៀង​ភាគ​ច្រើន​បំផុត​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ស្ដាប់។

ព្រាប សុវត្ថិ

 លោក ព្រាប បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​ដោយ​ស្ថិត​ក្រោម​ដំបូល​ផលិតកម្ម​នេះ ដោយ​មិន​ដែល​ផ្លាស់​ប្តូរ​ទ្រនំ​ឡើយ។ ប៉ុន្តែ​ប្រមាណ​ជា​កន្លះ​ឆ្នាំ​មុន​នេះ ធ្លាប់​ធ្លាយ​ព័ត៌មាន​មិន​ផ្លូវ​ការ​មក​ថា លោក អាច​នឹង​ផ្លាស់​ទៅ​ផលិតកម្ម​ថោន ប៉ុន្តែ​លោក​បដិសេធន៍។ បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​តារា​ចម្រៀង​ថ្មី​ស្រករ​ក្រោយ​ច្រើន ប៉ុន្តែ​តំណែង​កំពូល​របស់​លោក​នៅ​តែ​រក្សា​បាន។

ពេជ្រ សោភា៖ កញ្ញា ពេជ្រ សោភា គឺ​ជា​តារា​ចម្រៀង​ហង្សមាស​ម្នាក់​ទៀត​ដែល​មិន​ទាន់​បាន​ផ្លាស់​ទ្រនំ​ថ្មី។ សោភា បាន​ចូល​ហង្សមាស​អំឡុង​ឆ្នាំ ១៩៩៩ ក្រោយ​ប្រឡង​ជាប់​ក្នុង​មហោស្រព​ចម្រៀង​មួយ។ សោភា ចាប់​ផ្ដើម​ល្បី​ខ្លាំង​នា​អំឡុង​ឆ្នាំ ២០០៤-២០០៦។ បទ​នា​គ្រា​នោះ​មាន​បទ “គ្មាន​អ្នក​យល់​ចិត្ត” “ល្មើស​ស្នេហ៍” “បេះ​ដូង​ត្រដរ​ខ្យល់” ជា​ដើម។ រយៈ​ពេល​ជាង​១០​ឆ្នាំ ពេជ្រ សោភា នៅ​តែ​ជា​តារា​ចម្រៀង​ហង្សមាស​ដដែល ដោយ​មិន​មែន​មាន​ព័ត៌មាន​ស្ដី​ពី​ការ​ផ្លាស់​ប្តូរ​ទ្រនំ​ឡើយ។

Pech-sokphea

អាន៖ ស្ងាត់​ៗ…យុគ ចិន្តា ក្លាយ​ជា​អ្នក​បក​ប្រែ​ភាសា​ថៃ

ណុប បាយ៉ារិទ្ធ៖ លោក គឺ​ជា​តារា​ចម្រៀង​ហង្សមាស​ទី​៣​ដែល​ជាប់​ជា​តារា​ស្មោះ​ស្ម័គ្រ​នឹង​ផលិតកម្ម​ដើម “ហង្សមាស” ដែរ។ លោក​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​របស់​ហង្សមាស​ស្របាល​ៗ​លោក ព្រាប សុវត្ថិ​ដែរ ក្រោម​ការ​ផ្ចុងផ្ដើម​ដោយ​លោក ហ្វៃ សំអាង។ បទ​ដែល​ជួយ​ឲ្យ​លោក​ផ្ដើម​មាន​កេរ្តិ៍​ឈ្មោះ គឺ​បទ “សុំ​ចែក​បេះដូង”។ ចំណុច​មួយ​ទៀត​ដែល​លោក​មាន​ដូច​លោក ព្រាប សុវត្ថិ គឺ​មក​ទល់​នឹង​បច្ចុប្បន្ន លោក​នៅ​តែ​ឈរ​ជើង​យ៉ាង​រឹង​មាំ​ក្នុង​អាជីព​ជា​តារា​ចម្រៀង។ លោក​មិន​ដែល​មាន​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្តូរ​ផលិតកម្ម​ច្រៀង​ឡើយ។

ណុប បាយ៉ារិទ្ធ

មាស សាលី៖ ត​មក​នេះ ដល់​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ​ម្តង។ លោក មាស សាលី តស៊ូ​ធ្វើ​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ​អំឡុង​ឆ្នាំ ២០០០ ។ រហូត​មក​ដល់ អំឡុង​ឆ្នាំ ២០០៥-២០០៦ ទើប​លោក​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ជាមួយ​ផលិតកម្ម​មួយ​នេះ ក្នុង​នោះ​មាន​បទ “អង្គរក្ស​បេះដូង” “ទីប្រឹក្សា​ស្នេហ៍” ជាដើម។ មក​ទល់​បច្ចុប្បន្ន បើ​ទោះ​លោក​មិន​មាន​បទ​ចម្រៀង​អាច​ទាក់​ទាញ​អ្នក​ស្ដាប់​ខ្លាំង ប៉ុន្តែ​លោក​នៅ​តែ​ជា​តារា​ចម្រៀង​សាន់ដេ​នៅ​ឡើយ។

ប្រភព៖ sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម