ព្រះកាយច័ន្ទ មានប្រុស នៅអាមេរិក ចង់ហោះមក បញ្ជាក់ក្ដីស្មោះ

 
 

តារាសម្ដែង ហ៊ានស្រាតផ្លាស់ប្ដូរ សម្លៀកបំពាក់ នៅចំពោះមុខឪពុកខ្លួនឯង នាង ព្រះកាយច័ន្ទ ត្រូវបានគេដឹងថា តាមរយៈនៃការបង្ហាញម៉ូដ សម្តែង និងជាពិធីការិនីទូរទស្សន៍ ជាដើមនោះ កំពុងតែរះចែងចាំង នៅក្នុងពិភពសិល្បៈ និងត្រូវបានមហាជនស្គាល់គ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ ភាពលេចធ្លោក្នុងសង្វៀនសិល្បៈនេះ ដោយសារតែរូបសម្រស់ និងទេពកោសល្យពីធម្មជាតិ របស់នាង ជាពិសេសតួកាចឆ្នាស់ឆ្នើម បានធ្វើឲ្យស្រីស្រស់រាងស្រឡូន គួរឲ្យស្រឡាញ់រូបនេះ មានប្រុសៗ តាមក្រវែលមិនតិចនាក់ទេ។

ខណៈអាជីពសម្តែង ហាក់កំពុងលេចធ្លោទៅមុខ ជាមួយនឹងសន្ទុះនៃការគាំទ្រ កាន់តែច្រើននេះ ស្រាប់តែមានព័ត៌មាន ពីក្រៅស្រុកមកថា បច្ចុប្បន្នមានបុរសអាណិកជន ក្រៅស្រុកម្នាក់ កំពុងព្យាយាមប្រាថ្នា ចង់បានការស្រឡាញ់ ពីតារាស្រីវ័យក្មេងម្នាក់នេះ យកធ្វើគូអនាគត ថែរក្សាគ្នាដល់ចាស់។

បើតាមប្រភព ពីអ្នករស់នៅសហរដ្ឋអាមេរិកម្នាក់ បានប្រាប់គេហទំព័រ តាមរយៈសាអេឡិចត្រូវមកថា តារាសម្តែងស្រីវ័យក្មេង របស់ខ្មែរមួយដួង កំពុងបានធ្វើឲ្យបុរសម្នាក់ រស់នៅដែនដីប្រទេស មហាអំណាចសេដ្ឋកិច្ចពេញចិត្ត និងបានដាក់ក្តីស្រឡាញ់ ទៅលើរូបនាងយ៉ាងខ្លាំង។ លើសពីនេះបុរសនោះ កំពុងមានបំណងទាក់ទង ដើម្បីសារភាពក្តីស្រឡាញ់ នៅចំពោះមុខ តារាសម្ដែង ព្រះកាយច័ន្ទ ក្នុងពេលឆាប់ៗនេះ ក្នុងន័យបញ្ជាក់ក្ដីស្មោះ។

យ៉ាងណាក្តី គេនៅមិនទាន់ដឹងទេថា តើបុរសអាណិកជនម្នាក់នេះ អាចនឹងមានភ័ព្វវាសនា ទន្ទងបានបេះដូង និងការស្រឡាញ់ស្មោះពី ព្រះកាយច័ន្ទ ឬមួយយ៉ាងណានៅឡើយទេ ខណៈនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤នេះ គេហទំពរ មិនអាចទាក់ទងសុំការបក ស្រាយ ពីកញ្ញា ព្រះកាយច័ន្ទ បាននៅឡើយទេ។

តារាសម្តែងវ័យក្មេង កញ្ញា ព្រះកាយច័ន្ទ ថ្វីត្បិតនាងមិនបានប្រឡងជាប់ កញ្ញាឯកប៊្រីដស្តុន កាលពីឆ្នាំ ២០០៨ ក៏ពិតមែន ប៉ុន្តែ នាងក៏បានជាប់ជាស្រីស្រស់ ថតរូបស្អាតក្នុងកម្មវិធីនេះដែរ ។ ចាប់តាំងពីនោះមក កេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់នាង បានបោះជំហានទៅមុខជាបណ្តើរៗ រហូតមកដល់ពេលបច្ចុប្បន្ន។ ជាការកត់សម្គាល់ នៅចុង ឆ្នាំ២០១២ តារាស្រីកញ្ញា ព្រះកាយច័ន្ទ បានចាប់ផ្តើមលេចមុខ កាន់តែខ្លាំង តាមរយៈការបង្ហាញម៉ូដ និងសម្តែងភាពយន្ត ជាពិសេសក្នុងរឿង "ភ្លើងព្យាបាទ" ដែលទើបតែបញ្ចាំងចប់ថ្មីៗនេះ ក្នុងស្ថានីយទូរទស្សន៍ខ្មែរ ប៉ុស្ដិ៍លេខ៩ ៕

By Looking today


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម