ម៉ានីកា បែកសាច់ បែកឈាម ស្អាត​ជាង​មុន

 
 

ស្ថានីយ​ទូរទស្សន៍ក្នុង​ស្រុក​មួយ​ចំនួន​ បាន​បង្ហាញចេញ​នូវ​ការបត់បែន​ថ្មី​របស់ខ្លួន ក្នុង​ការ​​​ដាក់​បញ្ចាំង​រឿង​ភា​គ​​ថៃ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ការ​ត្រៀម​ដាក់​បញ្ចាំងល្ខោនទូរទស្សន៍ ថៃ​ដែល​គេ​និយម​ហៅថាកុនភាគ​នោះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក​ម្ពុជា​​នេះ​​បាន​បោះបង់ចោល​ការ​ចាក់​ផ្សាយ​ជាង​១០​ឆ្នាំ​មក​ហើយ ។

 អានអត្ថបទ៖ មួយ​ឃ្លា​ពី​តារា​ថៃ គ្រប់​គ្រាន់​សម្រាប់អ្នក​​គាំទ្រ​ខ្មែរ​

6

លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​​នាយកដ្ឋាន​ភាពយន្ត​ក្នុង​ពិធី​ព្រឹក​មិញ

 ថ្លែង​ក្នុង​សន្និសីទកាសែត ពិធី​ចាប់​ដៃគូ​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ ថៃ-កម្ពុជា ក្នុង​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ថៃ​ឆ្នាំ​២០១៤ ព្រឹកមិញ​នៅ​សណ្ឋាគារ Sofitel លោក ស៊ិន ចន្ទ​សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​និយាយ​ថា៖”ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​មាន​ទូរទស្សន៍​ប៉ុន្មាន​ទេ​​នឹង​ត្រូវ​​ចាក់​ផ្សាយ​រឿង​ភាគ​ថៃ តែ​អាច​មាន​ទូរទស្សន៍​ក្នុង​ស្រុក​ធំៗ​​២​ទៅ​៣​ថែម​ទៀត​លើ​​ទូរទស្សន៍​ប៉ុស្ថិ៍លេខ៥ ដែល​កំពុង​ចាក់​ផ្សាយ​ស្រាប់”។

បើ​ទោះ​ជា​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូប​នេះ​ មិន​បង្ហើប​ឱ្យ​ដឹងច្បាស់ប៉ុន្តែ​ទំនង​ជា​មាន​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ធំៗ ដូច​ជា CTN, MYTV, TV3, ETV ជា​ដើម នឹង​ធ្វើការ​ចាក់​បញ្ចាំង ព្រោះ​ស្ថានីយ​ទូរទស្សន៍​ទាំង​បាន​ផ្សព្វផ្សាយ​ពី​រឿងភាគ​​ថៃ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ខ្លួនបណ្តើរៗហើយ​។

​​មិន​ត្រឹម​តែរឿងភាគ​ដែល​​​​​​ដាក់​បញ្ចាំង​តាម​ស្ថានីយ​ទូរទស្សន៍​ប៉ុណ្ណោះ​ទេលោក ស៊ិន ចន្ទ​សាយ៉ា អះអាង​ថា​ខ្សែ​ភាពយន្ត​ដុំ​របស់​ប្រទេស​ខាង​លើ​ដែល​គ្រោង​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​ទំនើប​នានា​ក៏មាន​ការ​​កើន​ឡើង​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​លោក​មិន​បង្ហើប​ឱ្យ​ដឹង​ពី​ចំនួន​ជាក់លាក់​​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ទីផ្សារ​ភាពយន្ត​ថៃ ទាំង​រឿង​ដុំ និង​រឿង​ភាគ​នោះ​ទេ ដោយ​​​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​​ទីផ្សារ​ជាក់​ស្ដែង។

ជុំវិញ​ការ​​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ថៃ​​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ជា​ថ្មី លោក​ស្រី Jiranun Wongmongkol ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ និយាយ​ថា៖” ១០​ឆ្នាំ​ហើយ​ដែល​ខ្សែ​ភាពយន្ត​យើង​អាក់​ខាន​ការ​ចាក់​ផ្សាយ​នៅ​កម្ពុជា។ ការ​ចាក់​ផ្សាយ​ឡើង​វិញ​នេះ​យើង​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​ភាព​ប្រសើរ​ឡើង​វិញ”។

Jiranun Wongmongkolអ្នក​ស្រី Jiranun Wongmongkol ទីប្រឹក្សាពាណិជ្ជកម្មប្រចាំ​ស្ថានទូត​ថៃ

ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ទូត​ថៃ​រូប​នេះ​ក៏​មិន​បង្ហើប​ឱ្យ​ដឹង​ពី​ចំនួន​ទូរទស្សន៍​ក្នុង​ប៉ុន្មាន​ត្រូវ​ដាក់​បញ្ចាំង​រឿង​ភាគ​របស់​ថៃ​​នោះ​ដែរ។ ក៏ប៉ុន្តែ​លោក​ស្រី​បាន​អះអាង​ថា​ ការ​វិល​ត្រឡប់​មក​​កាន់​ទីផ្សារ​កម្ពុជា​ជា​ថ្មី ភាគី​ថៃ​នឹង​ជ្រើសរើស​យក​តែ​ខ្សែ​ភាពយន្ត​ណា​ល្អៗ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​កម្ពុជា។

សម្រាប់​ពេល​បច្ចុប្បន្ន​មាន​តែ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិ៍លេខ៥ មួយ​ប៉ុណ្ណោះ​ដែល​កំពុង​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ថៃ។ ចំនួន​នេះ​នឹង​អាច​កើន​ឡើង​ទ្វេរដង​នា​ពេល​ឆាប់ៗ​បន្ទាប់​ពី​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ធំៗ​ត្រៀម​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​​ប្រទេស​នេះ។

កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ​២០០៣​កន្លង​ទៅ ភាពយន្ត​ថៃ​ទាំង​ភាគ និង​ដុំ ត្រូវ​បាន​បិទ​ចោល​ការ​ផ្សាយ​ទាំង​ស្រុង​នៅ​កម្ពុជា​ បន្ទាប់​ពី​មាន​​កុបកម្ម​មួយ​ប្រឆាំង​នឹង​ថៃ​ លើ​ករណី​តារា​សម្ដែង​និង​តារា​ចម្រៀង​ថៃ ដ៏​​ល្បី​ម្នាក់​ឈ្មោះ​នាង កុប ស៊ុបវ៉ាណាន់ ឃុនយីង ហៅ ផ្កាយ​ព្រឹក ដែល​និយាយ​បំពាន​ថា​​ប្រាសាទ​អង្គរ​វត្ត ជា​កម្មសិទ្ធិ​របស់​ថៃ។

កាល​នោះ​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រិះគន់​ចំៗ​ចំពោះ​តារា​ថៃ​រូប​នោះ​ថា “ជីវិត​តារា​ភាពយន្ត​រូប​នោះ មិន​ស្មើ​នឹង​ស្មៅ​មួយ​គុម្ព​នៅ​ជិត​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ផង”៕ 

ប្រភព៖ sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម