កូន​ប្រុស​ឈិន​ឡុង​​ជាប់​គុក​៣​ឆ្នាំ​រឿង​គ្រឿងញៀន​

 
 

តារា​សម្ដែង Jaycee Chan ជា​កូន​ប្រុស​ កំពូល​តារា​សម្ដែង ឈិន​ ឡុង ត្រូវ​អាជ្ញាធរ​ប្រទេស​ចិន​ប្រកាស​ចាប់​ខ្លួន​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​ ម្សិលមិញ និង​បាន​សម្រេច​ឲ្យ​ជាប់​ពន្ធ​ធនាគារ​ រយៈពេល​រហូត​ដល់​បី​ឆ្នាំ ពី​បទ​ប្រើប្រាស់​ និង​ផ្ដល់​ទី​កន្លែង​ឲ្យ​គ្នីគ្នា​ប្រើ​គ្រឿង​ញៀន ។

តាម​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កន្លង​មក ត្រូវ​បាន​រក​ឃើញ​ថា​តារា​សម្ដែង Jaycee Chan ជាប់​ទោស​ពី​បទ ប្រើ​ប្រាស់ គ្រឿង​ញៀន និង​ផ្ដល់​ទីកន្លែង​​​ប្រើប្រាស់​គ្រឿង​ញៀន​ដល់​អ្នក​ដទៃ ។ បទ​ឧក្រិដ្ឋ​នេះ​ តារា​សម្ដែង វ័យ​៣២​ឆ្នាំ Jaycee នឹង​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធ​ធនាគារ រយៈពេល​បី​ឆ្នាំ​។

Jaycee ត្រូវ​ប៉ូលិស​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ ៣១​ថ្ងៃ ហើយ គិត​ចាប់​តាំង​ពី​ តារា​រូប​នេះ ត្រូវ​ជាប់​សង្ស័យ ជាមួយ​បក្សពួក​ ជា​តារា​សម្ដែង​តៃវ៉ាន់​ Kai Ko ។ តែ​ទោះ​យ៉ាង​ណា​ Kai Ko ដែល​មាន​ទោស​រួម​គំនិត​នោះ ត្រូវ​បាន​ដោះ​លែង​ហើយ​ កាល​ពី ​យប់​ថ្ងៃ​ទី ២៨ ខែ សីហា កន្លង​ទៅ ។

កាល​ពី​ខែ​មុន​ កូន​ប្រុស​ឈិន​ឡុង Jaycee និង​ តារា​សម្ដែង​វ័យ​២៣ ឆ្នាំ Kai Ko ត្រូវ​ប៉ូលិស​ក្រុង​ ប៉េកាំង​ បាន​រក​ឃើញ​ថ្នាំ​ញៀន ប្រភេទ​កញ្ឆា​ នៅ​ក្នុង​ផ្ទះ​របស់​ Jay និង​សង្ស័យ​ថា​បាន​ផ្ដល់​ទី​កន្លែង​អ្នក​ដទៃ ប្រើ​ប្រាស់​គ្រឿង​ញៀន ៕

article-2729772-20A635A900000578-451_634x816

ប្រភព៖ sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម