រូប៤សន្លឹក បាញ់កប់ៗរឿងផ្លូវដក់ទឹក ក្រហេងក្រហូង
មនុស្សមួយក្រុមនៅប្រទេសលីទុយអានី បាននាំគ្នាថតរូបលក្ខណៈកំប្លែងៗ ដើម្បីផ្ចាញ់ផ្ចាលរឿងផ្លូវខូចក្រហេងក្រហូងដែលមានទឹកដក់ពេញ។
ក្រុមដែលដាក់ឈ្មោះខ្លួនឯងថា Z999 ក្នុងបណ្ដាញសង្គមនោះ បានបញ្ជាក់ថា រូបទាំងនោះ គឺថតឡើងដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលចាត់វិធានការ ជួសជុលផ្លូវដែលកំពុងតែដក់ទឹកនោះ។ ដូចដែលប្រិយមិត្តបានឃើញខាងក្រោមស្រាប់ រូបទាំង៤សន្លឹកនោះ រួមមានទាំងរូបឈរលោតចូលទឹក រូបអង្គុយសាសងមាត់ទឹក រូបដុសធ្មេញនៅជាប់ទឹក និងរូបស្ទូចត្រី ដែលសុទ្ធសឹងតែបង្កប់អត្ថន័យឌឺដងទាំងអស់។
ស្ថានភាពផ្លូវ ដែលជាផ្នែកមួយនៃសុវត្ថិភាពលើដងផ្លូវ គឺជាបញ្ហាដ៏ធំមួយដែលប្រទេសលីទុយអានីកំពុងជួបប្រទះ។ ប្រទេសនេះកំពុងឈរលើគេក្នុងចំណោមប្រទេសនានាក្នុងសហគមន៍អឺរ៉ុបដែលមានអត្រាគ្រោះថ្នាក់ចរាចរខ្ពស់ជាងគេ៕
រូបទី១
រូបទី២
រូបទី៣
រូបទី៤
ម៉េចដែរ រូបភាពប៉ុណ្ណឹង អាចឲ្យរដ្ឋាភិបាលលីទុយអានី ចុកចាប់ឬអត់? សម្រាប់ប្រិយមិត្តវិញ គិតថាវិធីសាស្រ្ដរបស់ក្រុមនេះ អាចមានប្រសិទ្ធិភាពបានប៉ុណ្ណាដែរ?
ប្រភព៖ sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!