សេង សូណា ចូលរួមបកស្រាយពីជីវិតពិត ក្នុងនិងក្រៅសិល្បៈ ក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល នៅថ្ងៃសុក្រ សប្តាហ៍នេះ
ភ្នំពេញៈ តារាសម្តែងដែលមានកំពុង តែមានប្រជាប្រិយលេចធ្លា ដោយសារមានសម្រស់ដើមទ្រូងធំមូលក្លំ កញ្ញា សេង សូណា នឹងចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» នៃស្ថានីយ៍វិទ្យុដើម អម្ពិល អេហ្វអឹម 93. 75 មេហ្គា ហឺត នៅថ្ងៃ សុក្រនេះ។
ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២ និង ១០នាទី រហូតដល់ម៉ោង៣ រសៀល នៅក្នុងកម្មវិធី រៀងរាល់សប្តាហ៍ មានការ អញ្ជើញចូលរួម ពីសិល្បករ និង សិល្បការិនី ដែលមានឈ្មោះ បោះសំឡេង នៅក្នុង ប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
នៅសប្តាហ៍នេះ តារាស្រីរូបស្រស់ដែលនិយម ជាមួយការតុបតែងខ្លួន ជានារីសិចស៊ីបញ្ចេញសាច់កញ្ញា សូណា ចូលរួមបកស្រាយទាក់ទង ការរីកចម្រើន ក្នុងអាជីពសិល្បៈរបស់នាង នៅ ក្នុងឆ្នាំថ្មីនេះនាង មានអ្វីថ្មីៗហើយមានការមមាញឹកយ៉ាងណាខ្លះ ជាមួយការងារ សិល្បៈ និងជីវិតឯកជនរបស់នាង ។ ហើយប្រិយមិត្តក៏អាចទូរស័ព្ទ ចូលរួម ក្នុង កម្មវិធី ដើម្បីសាកសួរពីព័ត៌មាន ផ្ទាល់ខ្លួនរបស់នាង ក៏ដូចជា ជជែកកម្សាន្តជាមួយ តារាស្រីស្រស់រូបនេះ បានដោយប្រិយមិត្ត អាចសាកសួរទាក់ទងទៅ និងបទ ពិសោធន៍ការតស៊ូទម្រាំ មានឈ្មោះបោះសំឡេង ដូចសព្វថ្ងៃបានដូចគ្នា ដោយគ្រាន់តែទូរស័ព្ទមកតាមប្រព័ន្ធទូរស័ព្ទចំនួន៤ខ្សែគឺលេខ 010 673 385, 088 863 633 8, 092 27 26 50 ,015 595 435 ។
នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល អាចដំណើរ ការបានក្នុងនោះ ក៏មានការឧបត្ថម្ភពីខាងផលិតកម្ម HD Production ដែលពេលនេះ ខាងផលិតកម្ម បានផ្តល់ឱកាសទៅ ដល់យុវជន យុវនារី ចង់ក្លាយជា តារាចម្រៀង តារាសម្តែង អ្នកនិពន្ធ ដឹកនាំការសម្តែង ក្នុងផលិតកម្ម ដោយខាងផលិតកម្មត្រូវការ តែ២០ នាក់ តែប៉ុណ្ណោះ ។ បើសិនជាប្រិយមិត្តទស្សនិកជន មាន ចំណាប់អារម្មណ៍ អាចទំនាក់ ទំនង ខាងផលិតកម្មបានតាមប្រព័ន្ធទូរស័ព្ទ 088 49 64395 , 098 38 64 49។
ដូច្នេះដើម្បីចង់ដឹងថា ការបកស្រាយ របស់តារាកិត្តិយសយ៉ាងនោះ ប្រិយមិត្តក៏អាច បើកស្តាប់កម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” តាមរយៈគេហទំព័រ ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Live Radio ឫក៏រង់ចាំទស្សនាឃ្លីបវីដេអូ ក្នុងការសម្ភាសន៍តាមរយៈ DAP TV Online បានផងដែរ ៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!