វ៉ិចទ័រ និង ក្រុមការងារ ត្រៀមធ្វើទានដល់អ្នករើសអេតចាយក្នុងរដូវកាន់បិណ្ឌ
លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ និង ក្រុមការងារបានមូលមតិគ្នាថា នឹងធ្វើទានរួមគ្នាដល់អ្នកប្រកបមុខរបររើសអេតចាយ រស់នៅក្បែរគំនរសំរាមក្នុងសង្កាត់ជើងឯក នៅថ្ងៃទី ២០ ខែ កញ្ញា នេះ។
អ្នកគ្រប់គ្រងកម្មវិធីកម្សាន្ដ CTN លោក តាវ៉ិចទ័រ, និង សមាជិកក្រុមកំប្លែង អ្នកនាង ខ្ញុង, និង ដួង សុខគា
ប្រធានគ្រប់គ្រងផ្នែកកម្មវិធីកម្សាន្តរបស់ CTN ខាងលើប្រាប់ Sabayថា គម្រោងនេះ បានស្នើឡើងដោយពិធីករ ដួង សុខគា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ព្រោះលោកក៏មានលំនៅឋានក្បែរទីតាំងនេះដែរ។ ទោះយ៉ាងណា នៅមិនទាន់បានដឹងថា ប្រជាពលរដ្ឋរស់នៅលើគំនរសំរាមនេះ មានចំនួនប៉ុន្មាននាក់នោះទេ ខណៈកំពុងទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន។
” យើងធ្វើជាអាហារ យកទៅជួនពូកគាត់បានហូបចុកគ្រប់គ្រាន់ នៅក្នុងរដូវកាន់បិណ្ឌហ្នឹង យ៉ាងហោចណាស់ក៏បានឲ្យពូកគាត់បានឆ្អែត និង បានសប្បាយមួយពេលដែរ”។ តាវ៉ិចទ័របញ្ជាក់យ៉ាងដូច្នេះ។
លោកបន្តថា ក្រុមការងារកំពុងពិភាក្សាគ្នាបន្តទៀតថា ក្រៅពីថវិកាជាវិភាគទានរបស់សមាជិកក្រុមកំប្លែង តើអាចស្វែងរកថវិកាបានពីខាងណាបន្ថែមទៀត ដើម្បីអាចទិញអ្វីផ្សេងក្រៅពីអាហារជួនពូកគាត់ ឬអាចផ្គត់ផ្គង់គ្រប់ចំនួននៅពេលមានប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗទៀត។ ទោះបីជាយ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តខាងលើបានឲ្យដឹងថា ក្រុមការងារបានត្រៀមដោយស្ម័គ្រចិត្តរួចហើយ ដើម្បីរៀបចំកម្មវិធីនេះ ឲ្យកើតឡើងតាមការគ្រោងទុក។
លោកតា វ៉ិចទ័រ ក៏បានអំពាវនាវដល់សប្បុរសជន ដែលមានបំណងចូលរួមឧបត្ថម្ភក្នុងសកម្មភាពនេះអាចទាក់ទងទៅកាន់លោកផ្ទាល់តាមរយៈលេខ 017 502 529 ឬអាចយកចំណីអាហារ និង សម្ភារៈទៅជួបជុំគ្នានៅព្រឹកថ្ងៃទី ២០ ខែកញ្ញានេះ ក្នុងបរិវេណវត្តជើងឯកក៏បាន
ប្រភព៖ sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!