EMAXX សហការជាមួយ Huawei បំពាក់ប្រព័ន្ធ 4G LTE ក្នុង កម្ពុជា

 
 

ភ្នំពេញ៖ នៅព្រឹក ១៧ ខែកញ្ញាឆ្នាំ២០១៤ក្រុមហ៊ុន Huawei និងក្រុមហ៊ុន EMAXX បានចុះហត្ថលេខា ជាផ្លូវការ លើកិច្ច សន្យាមួយនៅ សណ្ឋាគារសូហ្វីតែល ដើម្បីបំពាក់ប្រព័ន្ធ 4G LTEដល់ក្រុមហ៊ុន EMAXX។

ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងពិធី ចុះហត្ថលេខាលើកិច្ច សន្យានេះរួមមាន៖ ឯកឧត្តម Li Zhigong ទីប្រឹក្សានយោបាយ និងជាអនុប្រធានបេសកកម្ម នៃស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅកម្ពុជា ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោកYe Qiong អគ្គ nayk ក្រុមហ៊ុន EMAXX អគ្គនាយក គ្រប់គ្រងទូទៅ ក្រុមហ៊ុន Keybridge International (Hong Kong) Investment អគ្គនាយកក្រុមហ៊ុន Shenzhen KeyBridge Communications TechnologyលោកជំទាវYang Jianping អគ្គនាយក ក្រុមហ៊ុន Keybridge International (Hong Kong) Investment លោក Sean Ngu សមាជិកក្រុមហ៊ុន EMAXX BOD Telecomលោក Ai Min អគ្គនាយក ក្រុមហ៊ុន EMAXX Telecom លោកYu Quanអនុប្រធាន ផ្នែកយុទ្ធសាស្រ្ត Wireless Product Lineនៃក្រុមហ៊ុន HUAWEI លោក Weng Kefeng អនុប្រធានគ្រប់ គ្រងទូទៅនៃក្រុមហ៊ុន Huawei Technologies (Cambodia) និងបណ្តាសារព័ត៌មាន ប្រមាណ២០អង្គភាព ផ្សេងទៀត។



បើយោងទៅតាមកិច្ចសន្យាសហការគ្នាដែលជា ដំណាក់កាលដំបូងនៃ គម្រោងរួម មានស្ថានីយ មូលដ្ឋាន បណ្តាញ4G LTE ដែលនឹងត្រូវដាក់ ពង្រាយនៅក្នុងទីក្រុង ចំនួន ៨ នៃព្រះរាជាណា ចក្រកម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង។គម្រោងទាំងមូល ត្រូវបានប៉ាន់ ប្រមាណថា ត្រូវការរយៈពេលពី ១ឆ្នាំទៅ ២ឆ្នាំដើម្បីសម្រេច គោលបំណងនៃការកសាង បណ្តាញ ព័ត៌មាន វិទ្យានិង ទូរគមនាគមន៍នៅក្នុង ប្រទេសកម្ពុជាដោយមាន ការសាងសង់មជ្ឈមណ្ឌល ប្រមូល ទិន្នន័យ អ៊ីនធើណេត (IDCបណ្តាញ ច្រកចេញចូល តែមួយនិងបណ្តាញ ទូរគមនាគមន៍ថ្នាក់ជាតិ ជាមួយនឹងល្បឿន 400Gb ក្នុង១វិនាទី។ ខណៈដែល គម្រោងបានសម្រេច ជោគជ័យបណ្តាញទាំង មូលនឹងបម្រើ ប្រជាជនចំនួន ៩០% នៃទីក្រុងនានា ទាំង៨នៅកម្ពុជា។

លោក Li Zhigong ទីប្រឹក្សានយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនបានថ្លែង ថា ៖ «ប្រទេស ចិន រីករាយជានិច្ច ក្នុងការឃើញក្រុមហ៊ុនចិន កាន់តែច្រើនមកធ្វើវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់ ការកសាងជាតិរបស់ ប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថានឹងមាន ក្រុមហ៊ុនចិនជាច្រើន ទៀតដូចជាក្រុមហ៊ុន Shenzhen Keybridge Communications Technologyនិង ក្រុមហ៊ុន Huawei ជាដើមនោះមកវិនិយោគ ក្នុងប្រទេសកម្ពុជាស្នាក់នៅក្នុង ប្រទេសកម្ពុជា រួមចំណែកដល់ ប្រទេស កម្ពុជាអភិវឌ្ឍ ជាមួយកម្ពុជានិង បង្កើតអនាគតល្អប្រសើរ ទាំងអស់គ្នាជាមួយ កម្ពុជា»

លោកYe Qiong អគ្គនាយកក្រុមហ៊ុន EMAXX Telecom បានឱ្យដឹងទៀតថា៖ «ក្រុមហ៊ុន EMAXX នឹងបើកដំណើរ ការប្រព័ន្ធបច្ចេកវិទ្យា 4G LTE ជាផ្លូវការលើក ដំបូងនៅក្នុងរាជធានី ភ្នំពេញនៅដើមឆ្នាំ ២០១៥ នេះដោយផ្តល់ នូវបណ្តាញបច្ចេកវិទ្យា 4G VoLTE សេវាជាសំឡេងសេវា កម្មអ៊ីនធើណេតតាម ទូរស័ព្ទ និងសេវាកម្មអ៊ីនធើណេត ល្បឿនលឿនដ៏ ទូលំទូលាយ។ ប្រការនេះនឹង អនុញ្ញាតឱ្យ អតិថិជន រីករាយនឹង ល្បឿនលឿននៃប្រព័ន្ធ អ៊ីនធើណេតឥតខ្សែដែលអាច លឿនជាងប្រព័ន្ធ 3Gដល់ទៅ១២ ដង។ លើសពីនេះ ទៀតក្រុមហ៊ុន EMAXX នឹងផ្តល់នូវកម្មវិធី ដែលមានល្បឿន លឿនមាន សមត្ថភាពខ្ពស់មិន រអាក់រអួលមាន ស្ថេរភាព អាចជឿទុកចិត្ត គុណភាពខ្ពស់ ក៏ដូចជាតម្លៃ ប្រកួតប្រជែង ចំពោះដៃគូនិង អតិថិជនរបស់យើង។ ចំពោះដៃគូ យូរអង្វែងនិងអតិថិជន VIPក្រុមហ៊ុនEMAXX ក៏នឹងផ្តល់ជូន នូវផលិតផល ម៉ាកល្បីៗ (Smart phone, Pads, CPEs) ក្នុងតម្លៃទាបបំផុតផងដែរ»។ ជាចុងក្រោយលោក Ye Qiong បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន EMAXX និង Huawei នឹងមានរយៈពេល យូរអង្វែង និងកាន់តែទូលំទូលាយ ជាងនេះតទៅទៀត ហើយក្រុមហ៊ុន EMAXX នឹងព្យាយាមឱ្យអស់ ពីសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើ ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការ ប្រើប្រាស់ ធនធានដែលមាន ស្រាប់របស់ខ្លួន។

លោក YuQuan នាយករង Epñk យុទ្ធសាស្រ្តWireless Product Line នៃក្រុមហ៊ុន HUAWEI បានឱ្យ ដឹងថា៖ «ក្រុមហ៊ុន Huawei មានសេចក្តី សោមនស្សរីករាយក្នុង ការបង្កើតភាពជា ដៃគូជាយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន EMAXX ក្នុងប្រទេសកម្ពុជា និងផ្តល់នូវផលិតផល រួមទាំងសេវាកម្ម ដែលមានគុណភាព ខ្ពស់បំផុត។ក្រុមហ៊ុន Huawei សម្លឹងឆ្ពោះទៅមុខជានិច្ច ដើម្បីធ្វើឱ្យការរួមចំណែករបស់យើងជាមួយក្រុមហ៊ុន EMAXX អាចបង្កើនបទ ពិសោធរបស់អ្នកប្រើប្រាស់ ទូរគមនាគមន៍កម្ពុជាបានកាន់ តែប្រសើរឡើង បង្កើនជីវិតរស់នៅ របស់ប្រជាជនកម្ពុជាឱ្យ កាន់តែល្អប្រសើរ»

ក្រុមហ៊ុន EMAXX Telecom ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តនៅកម្ពុជា បច្ចុប្បន្នផ្តោត លើការ ផ្តល់ សេវាកម្ម អ៊ីនធើណេតល្បឿនលឿន ដល់អតិថិជន តាមរយៈការ បង្កើតមជ្ឈ មណ្ឌលប្រមូល ទិន្នន័យអ៊ីនធើណេត (IDC) បណ្តាញទូរគមនាគមន៍ បណ្តាញទូរស័ព្ទចល័ត ប្រព័ន្ធ 4G LTE បណ្តាញ Core Network រួមជាមួយ បណ្តាញសេវាកម្ម VOIP  សេវាកម្ម ISP សេវាកម្មទូរទស្សន៍ ផ្កាយរណប និងសេវាកម្មបណ្តាញអ៊ីន ធើណេតឥតខ្សែ។ នៅខែមករាឆ្នាំ ២០១៤ ក្រុមហ៊ុន Keybridge International Investment(ហុងកុង) ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុន Shenzhen KeyBridge Communications Technology បានទិញភាគហ៊ុន ៦៥% ពីក្រុមហ៊ុន Emaxx និងថវិកាចំនួន ១៤៨លាន ដុល្លារអាមេរិក ដើម្បីកសាង បណ្តាញព័ត៌មានវិទ្យា និងទូរគមនាគមន៍កម្ពុជា ក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀត។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និង បច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេមួយ ក្នុងពិភពលោក។ ក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន Huawei បានបង្កើតប្រាក់ ចំណូល ចំនួន ៣៩,៥ពាន់លានដុល្លារអាមេរិក ប្រាក់ចំណេញ សុទ្ធចំនួន ៣,៤៦៨ ពាន់លាន ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៣ក្រុមហ៊ុន Huawei មានបុគ្គលិក ចំនួនជាង ១៥០.០០០នាក់។ បុគ្គលិកចំនួន ៤៥% ឬប្រហែល ៧០.០០០នាក់ នៃចំនួនសរុប គឺជាអ្នកជំនាញ ឯកទេស ប្រចាំនៅមជ្ឈ មណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ៧៩% នៃកម្មករនិយោជិត ដែលធ្វើការនៅក្រៅ ប្រទេសគឺជា បុគ្គលិកក្នុងស្រុក ការិយាល័យកណ្តាល ប្រចាំតំបន់ចំនួន ១៥ មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ចំនួន ១៦មជ្ឈមណ្ឌល បង្កើតថ្មីរួមគ្នាចំនួន ២៨និងមជ្ឈ មណ្ឌលបណ្តុះ បណ្តាលចំនួន៤៥នៅ ទូទាំងពិភពលោក។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei បានក្លាយទៅជាទីពេញ ចិត្តបំផុត នៃក្រុមហ៊ុន ផ្តល់ ដំណោះស្រាយ  និងសេវាកម្មផ្នែក ព័ត៌មានវិទ្យា និង បច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) សម្រាប់ប្រតិបត្តិករ ទូរគមនាគមន៍ រាជរដ្ឋាភិបាលនិង សហគ្រាសនៃប្រទេស កម្ពុជា៕

ប្រភព៖ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម