ហួសចិត្ត! សាស្ត្រាចារ្យ ម្នាក់នោះ និយាយពិរោះពេក បានជា អ្នកស្តាប់ គេងលក់សឹងទាំងអស់ គ្នាអញ្ចឹង?
ចិន៖ ថ្មីៗនេះ នៅតាមបណ្តាញ អនឡាញ នៃប្រទេសចិន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែលប្រទះ ឃើញរូបភាព ប៉ុន្មានសន្លឹក ដែលបង្ហាញពី សិស្សជាច្រើននាក់ បានគេងលង់លក់ យ៉ាងស្កប់ស្កល់ អំឡុងពេល លោកសាស្ត្រាចារ្យ ដ៏ល្បីឈ្មោះម្នាក់ ឡើងធ្វើសន្ទរកថា។
យោងតាមរបាយការណ៍ បានឲ្យដឹងថា កាលពីម្សិលមិញនេះ លោក Wu Liangyong អាយុ៩២ឆ្នាំ ដែលជាសាស្ត្រាចារ្យ ផ្នែកស្ថាបត្យកម្ម ដ៏ល្បីឈ្មោះមួយរូប នៃប្រទេសចិន បានឡើងថ្លែង សន្ទរកថា រយៈពេល៣៥នាទី នៅក្នុងពិធី ដ៏សំខាន់មួយ នាឯសាល The Great Hall of the People ក្នុងទីក្រុង ប៉េកាំង ដែលមានការ ចូលរួមពី និស្សិតជាច្រើន មកពីសាកវិទ្យាល័យ ផ្សេងៗគ្នានៃ ប្រទេសចិន។
តែអ្វីដែល ស្មានមិនដល់នោះ គឺថាសិស្សរាប់រយនាក់ ដែលភាគច្រើន គឺជានិស្សិត ឆ្នាំទី១ ដែលមកពី សាកលវិទ្យាល័យ ផ្សេងៗគ្នា បានគេងលក់ យ៉ាងស្កប់ស្កល់ រហូតដល់អ្នកខ្លះទៀត គេងស្រម៉ុក ក្នុងអំឡុងពេល គាត់និយាយទៅវិញ។
រូបភាពទាំងនេះ បានធ្វើឲ្យ អ្នកដែលឃើញហើយ បញ្ចេញយោបល់ ក្នុងន័យ មិនពេញចិត្ត ជាខ្លាំងចំពោះទង្វើ នៃនិស្សិតទាំងនោះ ដោយអ្នកខ្លះ បាននិយាយថា “ពួកគេគួរតែ បង្ហាញការគោរព ទៅដល់រូបគាត់ បើទោះបីជាគាត់ ជាមនុស្សចាស់ជរា ក៏ដោយតែគាត់ គឺជាមនុស្សម្នាក់ ដែលមានកិត្តិយស និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ផងដែរ” រីឯអ្នកខ្លះទៀត ក៏បានលើក ឡើងដែរថា “មិនថាគាត់ ជាមនុស្សចាស់ យ៉ាងណានោះទេ តែសម្តីរបស់គាត់ សុទ្ធតែមានតម្លៃ ព្រោះគាត់ជា អ្នកចេះដឹងមួយរូប ដូច្នេះពួកគេគួរ តែយកចិត្តទុកដាក់ ស្តាប់វិញទើបល្អជាង”។
គួរបញ្ជាក់ផងដែរថា លោក Wu គឺជាមនុស្ស មានឥទ្ធិពលមួយរូប ក្នុងវិស័យ វិទ្យាសាស្រ្ត និងស្ថាបត្យកម្ម របស់ប្រទេសចិន ហើយរូបគាត់ ក៏ធ្លាប់ទទួល ពានរង្វាន់ខ្ពស់បំផុត ប្រចាំប្រទេស ទៅលើផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ khmerload
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!